ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធនាគារទទួលបានកិច្ចសហការពីប្រៃសណីយ៍កម្ពុជាក្នុងការផ្ដល់សេវាកាន់តែប្រសើរ
អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនឹងប្រៃសណីយ៍កម្ពុជា លើកិច្ចសហប្រតិបត្តិការផ្តល់សេវាប្រៃសណីឱ្យកាន់តែមានភាពប្រសើរ។ អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដោយឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកពន្ធនាគារ និងលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា។

តាមការបញ្ជាក់របស់លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ការចុះអនុស្សរណៈនៃការយោគយល់គ្នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងក្នុងការរៀបចំនីតិវិធីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាប្រៃសណីយ៍ ដោយផ្ដោតលើសេវាចែកបញ្ញើដល់គោលដៅចុងក្រោយនូវលិខិតរដ្ឋបាល ឯកសារគតិយុត្តផ្សេងៗពីអគ្គនាយកដ្ឋានពន្ធនាគារ ឱ្យដល់គោលដៅ។

អនុស្សរណៈនេះ ក៏ធ្វើឡើងជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ទាន់ពេលវាលា និងជួយសម្រាលបន្ទុកចំណាយរបស់អគ្គនាយកដ្ឋានពន្ធនាគារផងដែរ។ភាគីទាំងពីរ បានយល់ព្រមបង្កើតអនុស្សរណៈនៃការយោគយល់គ្នា គឺសម្រាប់ធ្វើការសហការក្នុងការបញ្ជូនលិខិតផ្សេងៗដែលមានតម្រូវការក្នុងការប្រើប្រាស់សេវាបញ្ញើរបស់ប្រៃសណីយ៍កម្ពុជា (សេវាចែកបញ្ញើដល់គោលដៅចុងក្រោយ) ជូនដល់អគ្គនាយកដ្ឋានពន្ធនាគារ៕

-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


