ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ប្រាប់មូលហេតុមិនឲ្យសាងសង់ទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គ
ក្នុងជំនួបជាមួយនិស្សិតអាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីកាលពីម្សិលមិញនេះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកពីបញ្ហាចម្បងមួយចំនួនដែលរដ្ឋាភិបាលសម្រេចមិនអនុញ្ញាតិឲ្យមានការសាងសងទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គដើម្បីបញ្ចៀសក្តីមហន្តរាយ និងប៉ះពាល់ដល់បរិស្ថាន។

លោក កែវ រតនៈ បានលើកឡើងថា នៅតាមដងទន្លេផ្នែកខាងលើដូចជានៅខេត្តក្រចេះ និងស្ទឹងត្រែង ប្រសិនបើរាជរដ្ឋាភិបាលចង់ផលិតភ្លើងអាចបង្កើតវារីអគ្គិសនីបានច្រើនកន្លែង អាចផលិតថាមពលអគ្គិសនីបានពី ៨០០ ទៅ ១០០០ មេហ្គាវ៉ាត់ សម្រាប់បំពេញតម្រូវការប្រើប្រាស់នៅក្នុងប្រទេស។ ប៉ុន្តែក្នុងនាមជាអ្នកកាន់គោលនយោបាយរបស់ជាតិ រដ្ឋាភិបាលមិនអាចគិតតែមួយជ្រុងនោះទេ។
លោក កែវ រតនៈ សង្កត់ធ្ងន់ថា «មិនមែនយើងមិនចង់បានភ្លើងប្រើប្រាស់នោះទេ ប៉ុន្តែយើងក៏ត្រូវគិតដល់ពីផលពិបាកដូចគ្នា។ នៅសំបូរក្នុងខេត្តក្រចេះ ក៏ដូចជានៅខេត្តស្ទឹងត្រែង រដ្ឋាភិបាលប្ដូរផ្ដាច់មិនប៉ះពាល់ដល់តួឬដងទន្លេមេគង្គជាដាច់ខាត ដើម្បីការពារកុំឲ្យកើតមានការជន់លិចនៅតំបន់ស្ទឹងត្រែង និងចរាចរណ៍សត្វផ្សោត និងត្រីជាដើម»។
លោកថាប្រទេសផ្សេងៗ មាន ចិន ឡាវ មីយ៉ាន់ម៉ា បានប្រើប្រាស់ដងទន្លេទាញប្រភពអគ្គិសនី តែរដ្ឋាភិបាលគិតគូរដល់បរិស្ថាន ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទើបប្តូរផ្តាច់មិនប៉ះពាល់ដាច់ខាត។
យ៉ាងណាមិញ បើតាមលោករដ្ឋមន្រ្តី រដ្ឋាភិបាលប្រឹងប្រែងគ្រប់មធ្យោបាយធ្វើយ៉ាងណាឲ្យពលរដ្ឋមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ មានស្ថិរភាព មានតម្លៃសមរម្យនិងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង។ ក្រៅពីផ្គត់ផ្គង់ឲ្យមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ រដ្ឋាភិបាលក៏គិតពីបញ្ហាតម្លៃ និងកិច្ចការសន្តិសុខជាតិ។ មួយវិញទៀត ក៏ត្រូវរក្សាតុល្យភាពកុំឲ្យប៉ះពាល់ដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


