ជីវិតកម្សាន្ដ
ភ្ញៀវដែលចូលរួមមង្គលការ Mark-Kim សុខចិត្តកាន់ឆត្រញាំអាហារទាំងទទឹកភ្លៀង
ពិធីមង្គលការរបស់គូស្នេហ៍ Mark Prin និងមិត្តស្រី Kimberly កំពុងតែប្រព្រឹត្តទៅយ៉ាងរលូន នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៣ ហើយគូស្នេហ៍នេះបានប្រារព្ធពិធីនៅបឹង Lake Como ប្រទេសអ៊ីតាលី ដែលជាទីតាំងក្នុងក្តីស្រមៃរបស់ខាងស្រី។

ក្នុងព្រឹត្តិការណ៍នេះ មានការចូលរួមយ៉ាងកក់ក្ដៅពីសំណាក់ក្រុមគ្រួសារ និងមិត្តភ័ក្ដិជិតស្និតរបស់អ្នកទាំងពីរ។ ជាពិសេសនោះថែមទៀត ក្រុមមិត្តរបស់ Kimberly សុខចិត្តជិះយន្តហោះទៅមុនកម្មវិធី ដើម្បីត្រៀមខ្លួនអបអរមិត្តសំឡាញ់របស់ពួកគេ។
មិត្តភក្តិដែលបានចូលរួមក្នុងពិធីនោះ បានថតរូបបរិយាកាសក្នុងពិធីមង្គលការដើម្បីបង្អួតទស្សនិកជននិងអ្នកផ្សេងទៀតដែលមិនបានចូលរួម។ តាមរយៈរូបភាពក្នុងកម្មវិធីគេឃើញកូនក្រមុំ និងកូនកំលោះពោរពេញដោយស្នាមញញឹមរីករាយនឹងថ្ងៃមង្គលរបស់ខ្លួន។ ប៉ុន្តែមិនទាន់បានប៉ុន្មានផង នៅសុខៗភ្ញៀវស្រាប់តែឈូឈរ ដោយសារតែភ្លៀងបានធ្លាក់ខ្លាំងនៅក្នុងថ្ងៃនោះ។

យ៉ាងណាមិញ មិនជាបញ្ហាដុំកំភួនសម្រាប់ភ្ញៀវដែលមកចូលរួមកម្មវិធីគូស្នេហ៍ Mark Prin និង Kimberly ឡើយ។ប្រការនេះបានធ្វើឲ្យភ្ញៀវយកឆ័ត្រមកបើក ពេលកំពុងអង្គុយលើតុ ប៉ុន្តែគ្រប់គ្នាបានប្រយុទ្ធយ៉ាងស្វិតស្វាញ ហើយមិនក្រោករត់គេចខ្លួនទៅណាចោលម្ចាស់កម្មវិធីឡើយ។
ទោះយ៉ាងណាក៏ដោយ កន្លងមក Kimberly ធ្លាប់បង្ហាញអារម្មណ៍ប្រាប់អ្នកគាំទ្រថា នាងតានតឹងខ្លាំងរហូតយំ ព្រោះតែខ្លាចភ្លៀងនៅថ្ងៃរៀបការរបស់ខ្លួន។ ត្បិតថាគេចមិនផុតពីភ្លៀងក៏ពិតមែន ប៉ុន្តែក្រោមការសាមគ្គីពីអ្នកចូលរួម ទើបធ្វើឲ្យកូនក្រមុំ និងកូនកំលោះសប្បាយចិត្ត ហើយប្រព្រឹត្តកម្មវិធីដោយរលូនវិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


