ជីវិតកម្សាន្ដ
ផ្អើលពេញកម្មវិធី Taylor Swift បាត់ត្បូងចិញ្ចៀនពេជ្រនៅ VMAs
វាពិតជាដំណឹងល្អសម្រាប់តារាចម្រៀងប៉ុប Taylor Swift ក្រោយពេលតារាស្រីអាមេរិកាំងរូបនេះឈ្នះពានរង្វាន់ពីកម្មវិធី MTV Video Music Awards ឆ្នាំ២០២៣ រហូតដល់ទៅ ៩ពានរង្វាន់ ប៉ុន្តែស្របពេលជាមួយគ្នាក៏មានរឿងមិនសូវល្អកើតឡើងចំពោះនាងផងដែរ។

នៅក្នុងកម្មវិធីប្រគន់ពានរង្វាន់ VMAs 2023 កាលពីថ្ងៃទី១២ ខែកញ្ញា តារាចម្រៀង Taylor Swift បានជ្រុះបាត់ត្បូងចិញ្ចៀនពេជ្រ បណ្ដាលឱ្យផ្អើលដល់អ្នកចូលរួមពេញកម្មវិធីទាំងមូល ពេលនាងពាក់ឡើងទទួលពានរង្វាន់។

បើតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Hello បានឱ្យដឹងថា Taylor ពុំមានចិញ្ចៀននៅនឹងដៃនោះទេ ពេលក្រោយពេលឡើងលើឆាកដើម្បីទទួលបានពានរង្វាន់វីដេអូឆ្នើមប្រចាំឆ្នាំ។ ប្រភពដដែលបន្ថែមថា ចិញ្ចៀននេះគឺជាគ្រឿងអលង្ការពីម៉ាកគ្រឿងអលង្ការប្រណីត Van Cleef & Arpel ដែលមានតម្លៃ ១២,០០០ដុល្លារអាមេរិក។ ថ្វីត្បិតត្បូងពេជ្រពុំបានរកឃើញ ប៉ុន្តែបើតាមសម្ដីរបស់អ្នកច្នៃម៉ូដចិញ្ចៀនមួយវង់នេះ វាមិនពិបាកក្នុងការជួសជុលបន្ថែមត្បូងវិញនោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Taylor Swift ឈ្នះពានរង្វាន់ដល់ទៅ ៩ ពីកម្មវិធី VMAs ម្សិលមិញ
ចុចអាន៖ ល្បីថា Lisa បដិសេធកុងត្រា ៥០ពាន់លានវ៉ុនរបស់ផលិតកម្ម YG
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


