ព័ត៌មានជាតិ
ស្ពានអាកាសព្រះមុនីវង្សគ្រោងដាក់ឱ្យប្រើប្រាស់ឆ្នាំក្រោយ
គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្សគ្រោងដាក់ឱ្យប្រើប្រាស់ខ្សែទី១ នៅឆ្នាំ ២០២៤ ខាងមុខ ដើម្បីសម្រួលការកកស្ទះចរាចរណ៍។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានប្រាប់សារព័ត៌មាននៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣នេះថា បច្ចុប្បន្នក្រុមហ៊ុន OCIC កំពុងសម្រុកសាងសង់ស្ពានអាកាសព្រះមុនីវង្ស ហើយនៅឆ្នាំ ២០២៤ ក្រោយពេលបុណ្យចូលឆ្នាំខ្មែរ ស្ពានខ្សែមេ ដែលជាខ្សែទី១ នឹងបើកដំណើរការឱ្យប្រជាពលរដ្ឋជិះឆ្លងកាត់ ដើម្បីសម្រួលចរាចរណ៍។

មន្ទីរសាធារណការរាជធានីភ្នំពេញកាលពីថ្ងៃទី ១២ ខែកក្កដា បានប្រកាសថា ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សសម្រេចបាន២៥% ដែលតាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ២០២៥ ខាងមុខ។
គម្រោងនេះជាស្ពានអាកាសកម្ពស់២ជាន់ ដែលនឹងសម្រួលលំហូរចរាចរលើដងមហាវិថី ព្រះមុនីវង្ស មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) និងតភ្ជាប់ចរាចរពីតំបន់ក្នុងទីក្រុងទៅមកអាកាសយានដ្ឋានអន្តរជាតិតេជោ។

ស្ពានអាកាសនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន OCIC គ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេល ៣៦ខែ មានទីតាំងស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


