ព័ត៌មានជាតិ
ស្ពានអាកាសទី៨របស់កម្ពុជា នឹងសាងសង់ជំហានទី១រួចរាល់ នៅមុនបុណ្យចូលឆ្នាំខ្មែរ
ស្ពានអាកាសព្រះមុនីវង្ស ប្រសព្វរវាងមហាវិថីចំនួន៣ គឺមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១)ដែលជាស្ពានអាកាសទី៨នៅកម្ពុជា នឹងបញ្ចប់ការសាងសង់ជំហានទី១នៅខែមេសាឆ្នាំ២០២៤ខាងមុខ ពោលគឺបញ្ចប់ការសាងសង់មុនការកំណត់រយៈពេល៤ខែ។ នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុកអភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ។

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកនារាត្រីថ្ងៃទី១៨ ខែធ្នូនេះ លោក កើត ឆែ បានសរសេរដូច្នេះថា “ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ពានអាកាសព្រះមុនីវង្ស ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) នឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ០៤ខែផងដែរ ពោលគឺ ជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ (ក្នុងគម្រោងខែសីហា ២០២៤)”។

ចំណែកឯជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៥។ នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុកលោក កើត ឆែ ដដែល។ លោក បានសរសេរអះអាងថា “ បច្ចុប្បន្នភាពស្ពានអាកាសព្រះមុនីវង្ស កំពុងសាងសង់យ៉ាងសស្រាក់សស្រាំ ” ។
គួរឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២៣នេះ នៅក្នុងប្រទេសកម្ពុជាមានស្ពានអាកាសដែលសាងសង់រួចរាល់ និងកំពុងសាងសង់ចំនួន៨ស្ពាន គឺទី១/ស្ពានអាកាសក្បាលថ្នល់ ទី២/ស្ពានអាកាស៧មករា ពេទ្យលោកសង្ឃទី៣/ស្ពានអាកាសស្ទឹងមានជ័យ ទី៤/ស្ពានអាកាស៥មករា ទី៥/ស្ពានអាកាសមិត្តភាពកម្ពុជាចិន ស្ដុបផ្សារដីហុយ ទី៦/ស្ពានអាកាស និងស្ពានក្រោមដីចោមចៅ ទី៧/ស្ពានអាកាសឬស្សីកែវ និងទី៨ស្ពានអាកាសស្ពានអាកាសព្រះមុនីវង្ស(កំពុងសាងសង់)។
ជាមួយគ្នានេះ កម្ពុជានឹងបើកការដ្ឋានសាងសង់ស្ពានអាកាសទី៩របស់ខ្លួន នៅចំណុចស្តុបសិនជូរីផ្លាហ្សា ប្រសព្វជាមួយមហាវិថីសម្ដេចចៅហ្វាវាំង រវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវ២០០៤) នាពេលឆាប់ៗខាងមុខនេះ ។ ស្ពាននេះ នឹងសាងសង់ដោយក្រុមហ៊ុន OCIC ដូចតៅនឹងស្ពានអាកាសព្រះមុន្នីវង្សដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់




-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


