ព័ត៌មានជាតិ
ក្រសួងការងារ ៖ ការបញ្ចូលប្រាសាទកោះកេរខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាមោទនភាពជាតិដ៏ធំរបស់ជាតិមួយទៀត
នៅថ្ងៃទី ១៧ ខែកញ្ញានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីថ្លែងការណ៍ ដើម្បីអបអរសាទរក្រោយការសម្រេចចុះបញ្ជីប្រាសាទកោះកេររបស់ខ្មែរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី ៤៥ នៅប្រទេសអារ៉ាប៊ីសាអូឌីត។

តាមរយៈហ្វេសប៊ុក ក្រសួង លើកឡើងថា ជោគជ័យ នៃការចុះបញ្ជីនេះ គឺជាមោទនភាពជាតិដ៏ធំថ្មីមួយទៀត បន្ទាប់ពីតំបន់រមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់នៅឆ្នាំ ១៩៩២ ២០០៨ និងឆ្នាំ ២០១៧។

ទន្ទឹមនេះ ក្រសួង ក៏បានគូសបញ្ជាក់ពីមហាទិគុណថ្វាយដល់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដែលបានខិតខំតស៊ូព្យាយាមរៀបចំឯកសារចុះបញ្ជីតាំងពីឆ្នាំ ២០១៨ រហូតសម្រេចបាននូវលទ្ធផលជាស្ថាពរជូនប្រទេសជាតិមាតុភូមិ។
សម្រាប់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការកសាងប្រាសាទកោះកេររបស់ព្រះមហាក្សត្រ និងបុព្វបុរសខ្មែរគ្រប់ជំនាន់ បានបន្សល់ទុកសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏ល្អឯក និងជាអរិយធម៌ដ៏ចំណាស់ដែលជាអត្តសញ្ញាណជាតិប្រកបដោយក្តីមោទនសម្រាប់ប្រជាជាតិខ្មែរគ្រប់ជំនាន់។
សូមបញ្ជាក់ថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចបញ្ចូល រមណីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី ៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីម៉ោង ១២ និង ១៨ នាទី នាទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង ១ និង ២៨ នាទី នៅរាជធានីភ្នំពេញ ក្នុងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


