ព័ត៌មានជាតិ
អង្គភាពនគរបាលជាតិចំនួនពីរ ប្ដេជ្ញារួមគ្នាពង្រឹងកិច្ចការពារសន្តិសុខក្នុងពន្ធនាគារ
អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានពន្ធនាគារ ប្ដេជ្ញារួមសហការគ្នាលើការពង្រឹងកិច្ចការពារសន្តិសុខក្នុងពន្ធនាគារ និងការស្រាវជ្រាវស្វែងរកទណ្ឌិតដែលបានរត់គេចខ្លួន។ ការប្ដេជ្ញាចិត្តរបស់អង្គភាពមានសមត្ថកិច្ចទាំងពីរនេះ ធ្វើឡើងតាមរយៈជំនួបរវាងលោកនាយឧត្តមសេនីយ៍ ស ថេត និងលោកអគារនុរក្សថ្នាក់លេខ១ ឈន សាណាត។

ក្នុងជំនួបនេះ លោកអគារនុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានសម្តែងនូវការចូលរួមអបអរសាទរចំពោះលោកនាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអគ្គស្នងការនគរបាលជាតិ។ លោកអគារនុរក្សថ្នាក់លេខ១ ឈន សាណាត បានថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍ ស ថេត សម្រាប់កិច្ចសហការដ៏ល្អនាពេលកន្លងមក។
លោកអគ្គនាយកពន្ធនាគារ បានប្រាប់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អំពីបញ្ហាចង្អៀត ណែននៅក្នុងពន្ធនាគារ ដោយសារកំណើនទណ្ឌិតកាន់តែច្រើន។ ក្នុងឱកាសនេះ លោកអគ្គនាយកពន្ធនាគារ ក៏បានស្នើសុំកិច្ចសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិថែមទៀតលើកិច្ចការពារសុវត្ថិភាព សន្តិសុខចំពោះការផ្ទេរទណ្ឌិតពីពន្ធនាគារមួយទៅពន្ធនាគារមួយ និងបានប្តេជ្ញារួមសហការគ្នាពង្រឹងការងារគ្រប់គ្រងប័ណ្ណសារទណ្ឌិត តាមប្រព័ន្ធបច្ចេក វិទ្យាឌីជីថល សំដៅបង្កើនប្រសិទ្ធភាពក្នុងការងារស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសនានា។

ជាការឆ្លើយតប លោកនាយឧត្តមសេនីយ៍ ស ថេត បានឯកភាព និងគាំទ្រលើសំណើរបស់អគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងការផ្ទេរទណ្ឌិតពីពន្ធនាគារមួយទៅពន្ធនាគារមួយ និងបន្តរួមកិច្ចសហការគ្នាឱ្យបានល្អបន្ថែមទៀត សំដៅធានាសន្តិសុខ និងសុវត្ថិភាពសង្គម។ លោកនាយឧត្តមសេនីយ៍ ក៏បានលើកឡើងពីកិច្ចសហការកន្លងមកក្នុងការស្រាវជ្រាវស្វែងរកទណ្ឌិតដែលបានរត់គេចខ្លួនផងដែរ។
ជារួម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកអគារនុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានពិភាក្សាយកចិត្តទុកដាក់លើចំណុចពាក់ព័ន្ធនឹងការងារសន្តិសុខក្នុងពន្ធនាគារ ដើម្បីធានាសុខសុវត្ថិភាពសង្គម និងចូលរួមចំណែកកាត់បន្ថយបទល្មើសក្នុងសហគមន៍៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


