កីឡា
ប៉ះគ្នាព្រឹកស្អែក ខាន់ ចេសា មានទំនុកចិត្តយកឈ្នះ Danielle ដើម្បីខ្សែក្រវាត់ ONE
កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា នៅតែមានទំនុកក្នុងការយកឈ្នះកីឡាការិនីអាមេរិក Danielle Kelly ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ជំនាញឃ្លេពិភពលោកនៅសង្វៀន ONE Championship នៅព្រឹកសៅរ៍ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។

កីឡាករ ខាន់ ចេសា ធ្លាប់ជួបជាមួយកីឡាការិនី Danielle Kelly ម្តងរួចមកហើយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងកម្មវិធី Who’s Number One (WNO)។ ជាលទ្ធផល កីឡាការិនីកម្ពុជាបានយកឈ្នះពិន្ទុកីឡាការិនី Kelly។

ក្នុងបទសម្ភាសមុនការប្រកួត ខាន់ ចេសា និយាយថា៖«ខ្ញុំមានទំនុកចិត្តចំពោះការប្រកួតថ្ងៃស្អែកនេះ ដោយសារខ្ញុំធ្លាប់យកឈ្នះ Danielle ម្តងហើយ។ ខ្ញុំជឿជាក់ ពីព្រោះខ្ញុំបានហ្វឹកហាត់នៅក្លិបជឺជីតស៊ូមួយដ៏ល្អ មានគ្រូបង្វឹកល្អ។ ខ្ញុំបានត្រៀមខ្លួនរួចហើយសម្រាប់ការប្រកួតនេះ»។

ខាន់ ចេសា មិនធ្លាប់ប្រកួតនៅសង្វៀន ONE Championship ទេ បន្ទាប់ពីបានកុងត្រាកាលពីងឆ្នាំ២០២២។ ចំណែក Kelly ធ្លាប់ប្រកួត៣ដងហើយនៅ ONE ដោយមិនទាន់ចាញ់ឡើយ។ ក្នុងនោះនាងបានឈ្នះកីឡាការិនី Mariia Molchanova និង Ayaka Miura ព្រមទាំងស្មើពិន្ទុ Mei Yamaguchi។
តើ ខាន់ ចេសា នឹងក្លាយជាអត្តពលិកកម្ពុជាដំបូងគេដែលបានឈ្នះខ្សែក្រវាត់នៅ ONE Championship ទេ?

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


