Connect with us

ព័ត៌មានជាតិ

កម្ពស់ទឹកស្ទឹងពោធិ៍សាត់ស្រកចុះក្រោមកម្រិតប្រកាសអាសន្នថ្ងៃនេះ

បានផុស

នៅ

អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានឱ្យដឹងថា កម្ពស់ទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមម៉ោង ៧ និង៣០នាទីនេះ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ បានបន្តស្រកចុះបន្តិចទៀតហើយ តែទឹកកំពុងបែកវាល ក្នុងភូមិសាស្រ្តស្រុកកណ្តៀង និងក្រុងពោធិ៍សាត់។

របាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់បានបញ្ជាក់ថា ទឹកស្ទឹងពោធិ៍សាត់ បានបន្តស្រកចុះ ដោយទឹកមានកម្ពស់ ៤,៨៨ ម៉ែត្រ ស្ថិតនៅក្រោមកម្ពស់ប្រកាសអាសន្ន ដែលមានកម្ពស់៥ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តពោធិ៍សាត់បានបញ្ជាក់ថា អាជ្ញាធរខេត្តកំពុងតាមដានដោយយកចិត្តទុកដាក់ជាបន្តទៅទៀត ក្នុងស្មារតីមិនធ្វេសប្រហែសឡើយ និងអំពាវនាវឱ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នទាំងអស់គ្នា និងថែរក្សាសុខភាព តាមរយៈ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម