ព័ត៌មានអន្ដរជាតិ
ថៃ នឹងមានភ្លៀងធ្លាក់ខ្លាំងពេញមួយសប្តាហ៍ ខណៈ ខេត្តជាច្រើន ប្រឈមទឹកជំនន់
ទីភ្នាក់ងាររដ្ឋាភិបាលថៃ បានព្រមានកាលពីថ្ងៃអាទិត្យទី១ខែតុលាថា ភ្លៀងធ្លាក់ខ្លាំង នឹងកើតឡើងទូទាំងប្រទេស ហើយកម្រិតទឹកនៅតាមដងទន្លេ ស្ទឹង បឹងបួរ នឹងកើនឡើងពេញមួយសប្តាហ៍ដំបូងនៃខែនេះ។

យោងតាមនាយកដ្ឋានឧតុនិយមថៃ, ភ្លៀងធ្លាក់ខ្លាំងនឹងគ្របដណ្តប់ផ្នែកខ្លះនៃភាគខាងជើង ឦសាន និងភាគខាងត្បូងនៅដើមសប្តាហ៍ ខណៈតំបន់ខ្លះនឹងរងឥទ្ធិពលដល់ចុងសប្តាហ៍។
ស្របពេលជាមួយគ្នានោះ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានព្រមានប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវទឹក ក្នុងខេត្តចំនួន១១ នៃអាងទន្លេចៅប្រាយ៉ា ឲ្យប្រុងប្រយ័ត្នផងដែរ។
កាលពីថ្ងៃអាទិត្យ ទឹកទន្លេ Yom បានឡើងហូរកាត់ផ្លូវ ចូលក្នុងស្រុក Muang នៃខេត្ត Sukhothai ភាគខាងជើង ដោយប៉ះពាល់ដល់គ្រួសារប្រហែល ១៣០០ និងដីស្រែចម្ការ ២៤០០ រ៉ៃ។
ដោយឡែក នាយកដ្ឋានផ្លូវហាយវេបានរាយការណ៍ថា ផ្លូវហាយវេចំនួន៤ ខ្សែគឺបានមិនអាចឆ្លងកាត់បានទេ នៅក្នុងខេត្តភាគខាងជើងខេត្ត Lampang, Lamphun និង Sukhothai ដោយសារតែទឹកជំនន់ និងការរអិលបាក់ដីកាលពីថ្ងៃអាទិត្យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ទឹកជំនន់ វាយប្រហារទូទាំងទ្វីបអាស៊ី សម្លាប់មនុស្សរាប់រយនាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


