ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ វាយប្រហារទូទាំងទ្វីបអាស៊ី សម្លាប់មនុស្សរាប់រយនាក់
មនុស្សរាប់រយនាក់ ត្រូវបាត់បង់ជីវិតនៅទូទាំងទ្វីបអាស៊ីក្នុងខែកក្កដា ដោយសារតំបន់ដ៏ធំមួយនេះ ជួបប្រទះនឹងរដូវភ្លៀងមូសុងយ៉ាងខ្លាំងក្លា។

ពីរសប្តាហ៍កន្លងមក មានភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាគ្រោះទឹកជំនន់ និងបំណាក់ដី នៅទូទាំងប្រទេសជាច្រើន រួមមានឥណ្ឌា ចិន និងជប៉ុន ជាដើម។ ជាលទ្ធផល មនុស្សរាប់សែននាក់ ត្រូវបានបង្ខំឲ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។
កាលពីថ្ងៃសុក្រទី១៤ខែកក្កដា ប្រទេសកូរ៉េខាងត្បូង បានប្រកាសអាសន្ន ខណៈព្យុះមួយ វាយប្រហាររដ្ឋធានីសេអ៊ូល ខណៈមន្ត្រីហ្វីលីពីន ក៏បានព្រមានអំពីព្យុះស៊ីក្លូនត្រូពិកផងដែរ។
ហើយកាលពីដើមសប្តាហ៍នេះ ប្រទេសជប៉ុន បានរាយការណ៍អំពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងកំណត់ត្រាលើកោះ Kyushu ដែលនៅទីនោះ មនុស្សយ៉ាងតិច៨នាក់ រួមទាំងអ្នកនយោបាយក្នុងស្រុកម្នាក់ផងដែរ បានស្លាប់ ខណៈអ្នកផ្សេងទៀតបាត់ខ្លួន។

នៅទីក្រុងសេអ៊ូល មនុស្ស១៣៥នាក់ ត្រូវបានជម្លៀសចេញពីផ្ទះ ពេលដែលភ្លៀងធ្លាក់យ៉ាងគំហុក បានវាយប្រហាររដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ។
ដោយឡែក ប្រទេសចិន និងឥណ្ឌា បានជួបប្រទះភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្តាហ៍រួចមកហើយដោយបានបង្កឲ្យមានការខូចខាតធំធេង នៅតំបន់ផ្សេងៗគ្នា។
នៅភាគខាងជើងប្រទេសឥណ្ឌា អាជ្ញាធរនិយាយថា មនុស្សជិត១០០នាក់បានស្លាប់ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ដោយសារការបាក់ដី ជំនន់ទឹកភ្លៀង និងការបាក់អគារ។ ភ្លៀងធ្លាក់ខ្លាំងមិនធម្មតា ក៏បានសម្លាប់មនុស្សជាច្រើននាក់ និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសចិនផងដែរ។

រីឯនៅភាគខាងត្បូងប្រទេសហ្វីលីពីនឯណោះវិញ ជំនន់ទឹកភ្លៀង បានវាយប្រហារ អំឡុងពេលព្រឹកដ៏មមាញឹកកាលពីថ្ងៃព្រហស្បតិ៍ ដោយបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ចម្ងាយ១៧គីឡូម៉ែត្រ នៅលើផ្លូវហាយវេដ៏សំខាន់មួយដែលឆ្ពោះទៅកាន់រដ្ឋធានី ម៉ានីល។
អ្នកវិទ្យាសាស្ត្រព្រមានថា ការប្រែប្រួលអាកាសធាតុ បានបង្កើនហានិភ័យនៃគ្រោះទឹកជំនន់នៅទូទាំងពិភពលោក។ ប្រទេសជាច្រើនកំពុងតស៊ូដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃអាកាសធាតុកាចសាហាវ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ សហរដ្ឋអាមេរិក កំពុងរងទុក្ខខ្លាំង ព្រោះត្រូវជួបគ្រោះទឹកជំនន់ផង និងរលកកម្តៅផង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


