កីឡា
លក្ខខណ្ឌ៥យ៉ាងដើម្បីក្លាយជាម្ចាស់រថយន្តក្នុងការប្រកួតថ្ងៃទី១១តុលា
កីឡាករប្រដាល់៥ប្រទេសផ្សេងគ្នានឹងមកប្រកួតជាមួយអ្នកលេងគុនខ្មែរនៅក្នុងព្រឹត្តិការណ៍ប្រកួតដែលមានរង្វាន់រថយន្តពីប៊ូសស្ត្រង នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ការប្រកួតមិត្តភាពអន្តរជាតិទាំង៧គូ ប៉ុន្តែកីឡាករកម្ពុជា៤រូបគឺ ឈុត សេរីវ៉ាន់ថង, ឃីម បូរ៉ា, អេលីត សាន់ និង ទូច ដេវីត ត្រូវប្រជែងគ្នាដើម្បីដណ្តើមរង្វាន់រយន្តថ្មីទំនើប១គ្រឿង ខណៈ៣រូបទៀតគឺ ព្រំ សំណាង, ពេជ្រ សម្បត្តិ និង ប៉ឺត សង្ឃឹម មិនមែនប្រកួតដើម្បីប្រជែងរង្វាន់រថយន្តទេ។
បេក្ខភាពប្រជែងរង្វាន់រថយន្តគឺ ទូច ដេវិត ប៉ះកីឡាករចិន Wang Yue Yue។ អេលីត សាន់ ប៉ះកីឡាករថៃ Rungrawee។ ឈុត សេរីវ៉ាន់ថង ប៉ះកីឡាករប្រេស៊ីល Italo Fritas និង ឃីម បូរ៉ា ប៉ះកីឡាកថៃ Chatchai។

ចំណែកមិត្តភាពអន្តរជាតិមិនប្រជែងរង្វាន់រថយន្ត ម្ចាស់មេដាយមាសស៊ីហ្គេម ប៉ឺត សង្ឃឹម ប៉ះកីឡាករចិន Guo Chen។ ម្ចាស់រង្វាន់រថយន្តលើកទី១ ពេជ្រ សម្បត្តិ ប៉ះកីឡាករម៉ាឡេស៊ី-អាមេរិក Elias Ghazali និងម្ចាស់មេដាយមាសស៊ីហ្គេម ព្រំ សំណាង ប៉ះកីឡាករអ៊ុយក្រែន Vladyslav។

លក្ខខណ្ឌនៃការប្រកួតដើម្បីប្រជែងរង្វាន់រថយន្តថ្មីសន្លាង១គ្រឿងមានច្រើនដូចខាងក្រោម៖
១. ប្រសិនបើ កីឡាករខ្មែរទាំង៤រូបទទួលបានជ័យជម្នះដូចគ្នា នឹងជ្រើសរើសយក២រូប (ខ្មែរប៉ះខ្មែរ) ដែលទទួលបានការគាំទ្រច្រើនពីអ្នកទស្សនាផ្ទាល់ តានរយៈសារគាំទ្រតាមលេខទូរសព្ទ និងតាមបណ្តាញសង្គម ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដែលជាគូទី៨ ហើយអ្នកឈ្នះគឺជាម្ចាស់រថយន្ត។
២. ប្រសិនបើកីឡាករខ្មែរ៣នាក់ឈ្នះ គឺជ្រើសរើសយក២រូបដែលទទួលបានការគាំទ្រច្រើនពីអ្នកទស្សនាផ្ទាល់ តានរយៈសារគាំទ្រតាមលេខទូរសព្ទ និងតាមបណ្តាញសង្គម ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដែលជាគូទី៨ ហើយអ្នកឈ្នះគឺជាម្ចាស់រថយន្ត។
៣. ប្រសិនបើ កីឡាករខ្មែរ២នាក់ឈ្នះ គឺឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដែលជាគូទី៨ ហើយអ្នកឈ្នះគឺជាម្ចាស់រថយន្ត។
៤. ប្រសិនបើ កីឡាករខ្មែរតែ១នាក់ឈ្នះគឺក្លាយជាម្ចាស់រថយន្តតែម្តងដោយគ្មានការប្រកួតវគ្គផ្តាច់ព្រ័ត្រគូទី៨ទេ។
៥. ប្រសិនបើ កីឡាករខ្មែរចាញ់ទាំង៤នាក់ គឺប្រើវិធីសាស្ត្រនៃការគាំទ្រច្រើនពីអ្នកទស្សនាផ្ទាល់ តានរយៈសារគាំទ្រតាមលេខទូរសព្ទ និងតាមបណ្តាញសង្គម ដើម្បីប្រកួតគូទី៨ ហើយអ្នកឈ្នះគឺជាម្ចាស់រថយន្ត។

សូមបញ្ជាក់ថា កីឡាករបរទេសមិនមែនជាបេក្ខភាពដើម្បីរង្វាន់រថយន្តទេ។ ពួកគេប្រកួតមិត្តភាពអន្តរជាតិធម្មតាដែលខុសពីកីឡាករកម្ពុជាប្រកួតមិត្តភាពអន្តរជាតិដើម្បីប្រជែងគ្នាឆ្ពោះទៅដណ្តើមរង្វាន់រថយន្ត។
- ទូច ដេវីត vs Wang Yue Yue (ចិន)
- អេលីត សាន់ vs Rungrawee Banchamek (ថៃ)
- ឈុត សេរីវ៉ាន់ថង vs Italo Fritas (ប្រេស៊ីល)
- ឃីម បូរ៉ា vs Chatchai PK Saenchai (ថៃ)
- ប៉ឺត សង្ឃឹម vs Guo Chen (ចិន)
- ព្រំ សំណាង vs Vladyslav (អ៊ុយក្រែន)
- ពេជ្រ សម្បត្តិ vs Elias Ghazali (ម៉ាឡេស៊ី/អាមេរិក)

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


