ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់បណ្តាលឱ្យមនុស្សស្លាប់និងរបួសជិត២០០នាក់ និងបំផ្លាញផ្ទះជាង១៤០០០ខ្នងក្នុង៩ខែឆ្នាំនេះ
នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ ខ្យល់កន្ត្រាក់បានកើតឡើងជាង២៦០លើកបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជិត២០០នាក់ រលំនិងរបើកដំបូលផ្ទះជាង១៤០០០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតផងដែរ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៥តុលានេះថា ខ្យល់កន្ត្រាក់ក្នុងរយៈពេល៩ខែឆ្នាំនេះបានកើតឡើងចំនួន២៦៣លើកបណ្តាលឱ្យរលំផ្ទះ១៩៥៦ខ្នងរបើកដំបូលផ្ទះ១២៦៦៤ខ្នងសាលារៀន៩១ខ្នងតូបផ្សារ៧៧តូបអគាររដ្ឋបាល៩៩កន្លែងស្លាប់មនុស្ស៩នាក់និងរបួស១៦៩នាក់។

លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ចំនួន៩នាក់ក្នុងនោះមាន១នាក់ស្លាប់នៅខេត្តស្ទឹងត្រែង ក្រចេះ១នាក់កំពង់ចាម១នាក់ កោះកុង១នាក់ កំពត១នាក់កំពង់ឆ្នាំង២នាក់និងខេត្តសៀមរាបស្លាប់២នាក់។ លោបានបន្តទៀតថាចំនួនករណីខ្យល់កន្ត្រាក់នេះបើប្រៀបធៀបទៅនឹងរយៈពេល៩ខែឆ្នាំ២០២២កន្លងទៅឃើញថាមានការកើនឡើងគួរឱ្យកត់សម្គាល់ដោយ៩ខែឆ្នាំមុនខ្យល់កន្ត្រាក់កើតឡើងចំនួន១៥៦លើកបណ្តាលឱ្យរលំផ្ទះ៩៤៣ខ្នងរបើកដំបូលផ្ទះ៣២០១ខ្នងសាលារៀន៣៨ខ្នងតូបផ្សារ១៣តូបអគាររដ្ឋបាល២១កន្លែងស្លាប់មនុស្ស៣នាក់និងរបួស៥៩នាក់ប៉ុណ្ណោះ៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


