Connect with us

កីឡា

ធ្វើតាម UEFA ស្ថាប័ន FIFA នឹងដកបម្រាមលើក្រុមអាយុក្រោម១៧ឆ្នាំរុស្ស៊ី

បានផុស

នៅ

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) បានដកបម្រាមលើក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី បន្ទាប់ពីស្ថាប័នទ្វីបអឺរ៉ុប UEFA ​បាន​អនុញ្ញាតឱ្យក្រុមអាយុក្រោម១៧ឆ្នាំ​រុស្ស៊ី​ចូល​រួម​ប្រកួតក្រោមឈ្មោះ “អព្យាក្រឹត”។

អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនបានទទូចថា ពួកគេនឹងមិន​លេងទល់​ក្រុមរុស្ស៊ីក្រោមផ្ទាំងបដាណាមួយឡើយ​ ខណៈសង្រ្គាមកំពុងបន្ត បន្ទាប់ពី UEFA កាលពីខែមុនបានអនុញ្ញាតឱ្យក្រុម​បាល់ទាត់​​​បុរស និងនារី អាយុក្រោម ១៧ឆ្នាំចូលរួមប្រកួតជម្រុះសម្រាប់ជើងឯកអឺរ៉ុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតជើង​ឯក UEFA Women’s Under-17 ឆ្នាំក្រោយ ម្ចាស់ផ្ទះស៊ុយអែតបានសន្យាថា ពួកគេនឹងមិនអនុញ្ញាតឱ្យរុស្ស៊ីចូលរួមប្រកួតក្នុងការប្រកួតនេះទេ ប្រសិនបើពួកគេជម្រុះជាប់។

UEFA បាននិយាយថា ការសម្រេចចិត្តរបស់ខ្លួន​គឺ​មិនប៉ះពាល់ដល់ការហាមឃាត់ជាបន្តបន្ទាប់លើក្រុមដែលស្ថិតក្នុងរង្វង់អាយុខ្ពស់ជាងនេះ ឬឈុតធំនោះទេ និង​បានអះអាងថា “កុមារមិនគួរត្រូវបានពិន័យសម្រាប់សកម្មភាពដែលការទទួលខុសត្រូវរបស់ពួកគេគឺសម្រាប់តែមនុស្សពេញវ័យប៉ុណ្ណោះ”។

FIFA បានកំណត់ការសម្រេចចិត្តរបស់ក្រុមប្រឹក្សារបស់ខ្លួន​ពាក់​ព័ន្ធ​នឹងការសម្រេចរបស់ UEFA ដោយ​បាន​បញ្ជាក់ថា វាជា “ការបន្ថែម​លើ​ការសម្រេច​ទៅ​លើ​ FIFA U-17 World Cup និង FIFA U-17 Women’s World Cup ​ដែល​ការប្រកួតរបស់ UEFA ជាផ្លូវ​ការ​សម្រាប់ជម្រុះរបស់ពួកគេ”។

ក្រុមរបស់រុស្ស៊ីត្រូវតែប្រកួតប្រជែងក្នុងនាមជាសហភាពបាល់ទាត់រុស្ស៊ី ដោយមិនមានទង់ជាតិ និងភ្លេងជាតិរបស់ពួកគេ និងជាពណ៌អព្យាក្រឹត។

FIFA បានបន្ថែមថា ខ្លួនថ្កោលទោស “សង្គ្រាមខុសច្បាប់របស់រុស្ស៊ីនៅអ៊ុយក្រែន” ហើយវិធានការផ្សេងទៀតដែលធ្វើឡើងនឹងនៅតែមាន។

ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីត្រូវបានហាម​ពីការប្រកួតរបស់ FIFA រួមទាំងការប្រកួតបាល់ទាត់ពិភពលោកផ្នែកបុរស និងស្ត្រី ចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំមុន ដោយសារសង្គ្រាមនៅអ៊ុយក្រែន៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម