ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ជំរុញសិស្សថ្នាក់ទី១២ ខិតខំរៀនសូត្រដើម្បីជោគជ័យប្រឡងខាងមុខ
លោក ហេង រតនា អនុប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកលើកដែក ខេត្តកណ្តាល បានណែនាំដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំនេះ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានលទ្ធផលល្អប្រសើរនាពេលខាងមុខនេះ។

ថ្លែងនៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយ លោកគ្រូអ្នកគ្រូ និងសិស្សថ្នាក់ទី១២ ដែលកំពុងរៀនបំប៉នត្រៀមប្រលងនៅ នៅថ្ងៃទី៧ ខែតុលា នេះ នៅវិទ្យាល័យពាមរាំង ស្រុកលើកដែក លោក ហេង រតនា មានប្រសាសន៍ថា នៅសល់តែ ២៩ថ្ងៃទៀតប៉ុណ្ណោះ ប្អូនៗនឹងត្រូវចូលរួមប្រឡងបាក់ឌុប។ ដូចនេះប្អូនត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យ ពោលគឺធ្វើយ៉ាងណាឱ្យប្រឡងជាប់។

លោក ហេង រតនា បានបន្តថា៖ “ខ្ញុំសូមថ្លែងអំណរគុណលោកគ្រូអ្នកគ្រូ ដែលបានចូលរួមលះបង់កម្លាំងចិត្តសម្រាប់កសាងសមត្ថភាពធនធានមនុស្សល្អ នៃសង្គមជាតិយើង។ សូមជូនពរក្មួយៗទទួលបានជោគជ័យសម្រាប់ការប្រឡងដ៏សំខាន់សម្រាប់ជីវិតយុវជន និងមានទំនុកចិត្តខិតខំរៀនគឺ ចេះ ជាប់។ ប្រសិនបើប្អូនៗប្រឡងជាប់និទ្ទេសល្អ និងបានទទួលរង្វាន់ល្អ តែប្រសិនបើប្រឡងជាធ្លាក់ ក៏មិនត្រូវបោះបង់គ្នាដែរ”។

គួរបញ្ជាក់ថា ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី៦ ខែវិច្ឆិកា និងប្រកាសលទ្ធផល នៅថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២៣៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


