Connect with us

កីឡា

ប៉ះគ្នាថ្ងៃស្អែក លោក Félix មើលឃើញប៉ាគីស្ថានជាឧបសគ្គធំ

បានផុស

នៅ

លោក Félix Dalmás នឹងដឹក​នាំ​ក្រុម​ជម្រើស​ជាតិកម្ពុជា​តទល់​ជា​មួយ​ជម្រើស​ជាតិ ប៉ាគីស្ថាន ជា​លើក​ទី៣ នៅ​ពេល​ត្រូវ​ប៉ះ​គ្នា​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី១ ជើង​ឯក​ពិភព​លោក ឆ្នាំ​២០២៦ (FIFA  World Cup 2026)​ វេលា​ម៉ោង​៧​យប់ ថ្ងៃព្រហស្បតិ៍ ទី​១២ ខែ​តុលា ឆ្នាំ​២០២៣ នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកគ្រូ​បង្វឹក​កម្ពុជា​បាន​មើល​ឃើញ​ក្រុម​ប៉ាគីស្ថាន​ខុស​ប្លែក​ស្ទើរ​ទាំង​ស្រុង បើប្រៀប​ធៀប​នឹង​ជួប​គ្នា​កាល​ពី​ឆ្នាំ​២០១៩។ ពួក​គេ​មាន​ការ​ផ្លាស់​ប្តូរ​កីឡាករ​ច្រើន និង​មាន​គ្រូ​បង្វឹក​ថ្មី ជា​ពិសេស​កីឡាករ​​មក​ពី​តំបន់​អឺរ៉ុប​ច្រើន។

លោក Félix បាន​លើក​ឡើង​ថា ៖«ក្រុម​ប៉ាគីស្ថានឥឡូវ​នេះ កីឡាករ​សុទ្ធ​តែ​មាន​គុណភាព។ កីឡាករ​​ជាច្រើន​លូត​លាស់​បាល់ទាត់​នៅ​អឺរ៉ុប។ ប្រៀប​ធៀប​ពេល​នោះ នឹង​ពេល​នេះ​​គឺ​ខុស​គ្នា​ខ្លាំង​មែន​ទែន។ ពួក​គេ​មាន​កីឡាករ​ក្មេង​ៗ​ដែល​មាន​គុណភាព​ខ្ពស់»។

«ខ្ញុំ​​អាច​និយាយ​បាន​ថា ពេល​នេះ ពួក​គេ​ខុស​ប្លែក​ស្ទើរ​ទាំង​ស្រុង​។ អីចឹង​ហើយពួក​គេ​​នឹង​ជាបញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​យើង។ មិន​ត្រឹម​តែ​កីឡាករ​ទេ សូម្បី​តែ​គ្រូ​ក៏​ថ្មី​ដែល​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ។ ជា​រួម​គឺ​ជា​ឧបសគ្គ​ធំ​សម្រាប់​ពួក​យើង»។ លោក​បាន​សង្កត់​ធ្ងន់។

ក្នុង​ចំណោម​កីឡាករ​ប៉ាគីស្ថាន​ដែល​បាន​មក​ដល់​កម្ពុជា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​​មាន​កីឡាករ ៦រូប​លេង​នៅ​ក្រៅ​ប្រទេស។ ១. អ្នកចាំទី Yousuf Butt វ័យ៣៣ឆ្នាំ របស់​ក្លិប Ishøj IF លីគ​ទី៤​ដាណឺម៉ាក។ ២. ខ្សែការពារ Abdullah Iqbal វ័យ២១ឆ្នាំ របស់​ក្លិប​ Boldklubben af 1893 ប្រទេសដាណឺម៉ាក។ ៣. ខ្សែប្រយុទ្ធ Abdul Arshad វ័យ២០ឆ្នាំ របស់​ក្លិប Hellerup IK លីគទី៣ ប្រទេសដាណឺម៉ាក។ ៤. ខ្សែការពារ Easah Suliman វ័យ២៥ឆ្នាំ របស់​ក្លិប Sumgayit FK ក្នុងលីគកំពូលប្រទេសអាស៊ែបៃហ្សង់។ ៥. ខ្សែបម្រើ Rahis Nabi វ័យ២៤ឆ្នាំ របស់​​ក្លិប Digenis Akritas Morphou FC លីគលំដាប់ទី២ ប្រទេសសាយប្រឹស និង​ ៦. ខ្សែប្រយុទ្ធ Otis Khan វ័យ២៨ឆ្នាំ របស់​​ក្លិប Grimsby Town F.C. លីគ​ទី៤របស់​អង់គ្លេស។ រូប​គេ​​ជា​អតីតយុវជន Manchester United និង Barnsley FC។

កីឡាករ Rahis Nabi អតីតយុវជនជម្រើសជាតិអង់គ្លេស

នេះ​ជា​លើក​ទី៣ ដែល​លោក Filex ដឹក​នាំ​ក្រុម​កម្ពុជា​ប៉ះ​ប៉ាគីស្ថាន បន្ទាប់​ពី​២​លើក​កន្លង​មក​​ទទួល​បាន​ជ័យជម្នះ​​ទាំង​២​​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី១ FIFA World Cup 2022 កាល​ពី​​ឆ្នាំ​២០១៩។ កាល​ណោះ​ ​​ជើង​ទី​១ កម្ពុជា​ឈ្នះ​ប៉ាគីស្ថាន ​ដោយ​លទ្ធផល ២-០ នៅ​ទឹក​ដី​កម្ពុជា និង​ ជើង​ទី​២ ឈ្នះ​ដោយ​លទ្ធផល ១-២ នៅ​ទឹក​ដី​កណ្តាល​ក្នុង​ប្រទេស​កាតារ៕

អាន​បន្ថែម៖ ប៉ាគីស្ថានមានកីឡាករលេងក្រៅប្រទេស៦​នាក់ត្រៀមប៉ះកម្ពុជាជម្រុះ World Cup

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

ខែមិថុនា៖ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដោះស្រាយបណ្ដឹង៥០ ពាក់ព័ន្ធការអនុវត្តតួនាទីមន្ត្រី

ព័ត៌មានជាតិ១២ នាទីutes មុន

មន្ត្រីអាកាសចរណ៍ស៊ីវិល៖ ការទទួលបានជើងហោះហើរត្រង់ពីទីក្រុងសិនជិន នៃប្រទេសចិន ជាសញ្ញាល្អ

ព័ត៌មានជាតិ១៧ នាទីutes មុន

សាកលវិទ្យាល័យជាតិបាត់ដំបង​ត្រូវបានស្ថាប័នអន្តរជាតិផ្តល់ទំនុកលើការសម្របសម្រួលថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ

កីឡា១៨ នាទីutes មុន

ល្ងាចនេះ កម្ពុជា ជួប ឥណ្ឌូណេស៊ី ជាឱកាសចុងក្រោយរកជ័យជម្នះក្នុងពាន SEA V League

ព័ត៌មានជាតិ២៤ នាទីutes មុន

CDC ដាក់ឱ្យប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក លើឯកសារទម្រង់ឌីជីថល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ព្យុះ Wipha នឹងវាយប្រហារប្រទេសថៃ ពេញទំហឹង

Sokha Hotels

ព័ត៌មានពេញនិយម