កីឡា
ប៉ាគីស្ថានមានកីឡាករលេងក្រៅប្រទេស៦នាក់ត្រៀមប៉ះកម្ពុជាជម្រុះ World Cup
ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថានបានធ្វើដំណើរមកដល់កម្ពុជាកាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជា វេលាម៉ោង៧យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ក្នុងវគ្គជម្រុះបឋមពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២៦ (FIFA World Cup 2026)។
រឿងដែលគួរឲ្យចាប់អារម្មណ៍ពាក់ព័ន្ធនឹងបញ្ជីឈ្មោះជម្រើសជាតិប៉ាគីស្ថានគឺមានកីឡាករ៦រូប ដែលកំពុងប្រកបអាជីពនៅក្រៅប្រទេស។ ក្នុងចំណោមនោះក៏មានកីឡាករមួយចំនួនដែលជាកូនកាត់ និងមានបទពិសោធលេងក្នុងនាមជាយុវជនរបស់អង់គ្លេសផងដែរ។
អ្នកចាំទី Yousuf Butt វ័យ៣៣ឆ្នាំ លេងឲ្យក្លិប Ishøj IF ក្នុងលីគលំដាប់ទី៤របស់ប្រទេសដាណឺម៉ាក។ រូបគេដែលមានដើមកំណើតនៅក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាកជាអ្នកចាំទីដែលមានបទពិសោធច្រើនធ្លាប់លេងឲ្យក្លិប១១ផ្សេងគ្នាក្នុងប្រទេសដាណឺម៉ាក។

ខ្សែការពារ Abdullah Iqbal វ័យ២១ឆ្នាំ ដែលមានដើមកំណើតនៅប្រទេសដាណឺម៉ាក បច្ចុប្បន្នកំពុងលេងឲ្យក្លិប Boldklubben af 1893 ក្នុងលីគលំដាប់ទី២របស់ប្រទេសដាណឺម៉ាក។

ខ្សែប្រយុទ្ធ Abdul Arshad វ័យ២០ឆ្នាំ ដែលមានដើមកំណើតនៅប្រទេដាណឺម៉ាក បច្ចុប្បន្នកំពុងលេងឲ្យក្លិប Hellerup IK ក្នុងលីគលំដាប់ទី៣របស់ប្រទេសដាណឺម៉ាក។ រូបគេធ្លាប់បង្ហាញខ្លួនជាមួយក្លិបបាន៨លើក និងស៊ុតបញ្ចូលទីបាន៩គ្រាប់។

ខ្សែការពារ Easah Suliman វ័យ២៥ឆ្នាំ កំពុងលេងឲ្យក្លិប Sumgayit FK ក្នុងលីគកំពូលប្រទេសអាស៊ែបៃហ្សង់។ កីឡាករដែលមានដើមកំណើរនៅទីក្រុង Birmingham ប្រទេសអង់គ្លេស ជាអតីតសមាជិកក្រុមជម្រើសជាតិអង់គ្លេសមួយរូប ដែលជួយឲ្យអង់គ្លេសឈ្នះពានរង្វាន់យុវជនទ្វីបអឺរ៉ុបអាយុក្រោម១៩ឆ្នាំ ប៉ុន្តែនៅឆ្នាំ២០២៣ រូបគេក៏សម្រេចចិត្តចូលលេងឲ្យក្រុមជម្រើសជាតិប៉ាគីស្ថាន។

ខ្សែបម្រើ Rahis Nabi វ័យ២៤ឆ្នាំ ជាសមាជិកក្លិប Digenis Akritas Morphou FC ក្នុងលីគលំដាប់ទី២របស់ប្រទេសសាយប្រឹស។ កីឡាករដែលមានដើមកំណើតនៅទីក្រុង Birmingham ប្រទេសអង់គ្លេស ជាអតីតកីឡាករយុវជនរបស់ក្លិប West Bromwich Albion និងក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម១៧ឆ្នាំ។

ខ្សែប្រយុទ្ធ Otis Khan វ័យ២៨ឆ្នាំ ជាសមាជិកក្លិប Grimsby Town F.C. ក្នុងលីគលំដាប់ទី៤របស់ប្រទេសអង់គ្លេស។ រូបគេមានបទពិសោធច្រើននៅក្នុងប្រទេសអង់គ្លេស និងជាអតីតយុវជនរបស់ក្លិប Manchester United និង Barnsley FC៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


