ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ថា ខ្លួនរកឃើញក្បួនផលិតអាវុធគីមី លើ សព សកម្មប្រយុទ្ធ ក្រុមហាម៉ាស់
ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បានអះអាងនៅក្នុងបទសម្ភាសរបស់ Sky News ថា ក្បួនផលិតអាវុធគីមី ត្រូវបានរកឃើញនៅលើសាកសពទាហានក្រុមហាម៉ាស់។

លោក Herzog និយាយថា អ្វីរកឃើញនៅក្នុង USB Flash ដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់កំពុងកាន់កាប់នោះ គឺជាក្បួនរបស់ក្រុមអាល់កៃដា និយាយអំពីរបៀបបំផ្ទុះអាវុធគីមី ស្យានីតដែលជាសារធាតុគីមីពុលខ្លាំង។
វាត្រូវបានគេរកឃើញនៅតំបន់ Kibbutz Be’eri ជាកន្លែងដែលក្រុមហាម៉ាស់ បើកការវាយលុកកាលពីថ្ងៃទី៧ខែតុលា ដោយបានសម្លាប់មនុស្ស និងចាប់ចំណាប់ខ្មាំងរាប់រយនាក់។

ស្របពេលជាមួយគ្នានោះ លោក Herzog ក៏បានបង្ហោះផងដែរអំពីការអះអាងរបស់គាត់ថា “យើងកំពុងដោះស្រាយជាមួយក្រុម ISIS (ក្រុមរដ្ឋឥស្លាម) អាល់កៃដា និងហាម៉ាស់”។
ការអះអាងខាងលើកើតឡើង ចំពេលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant និយាយថា យុទ្ធនាការរបស់យោធានៅតំបន់ហ្គាហ្សា អាចចំណាយពេលមួយទៅបីខែ ប៉ុន្តែនៅចុងបញ្ចប់ ក្រុមហាម៉ាស់នឹងលែងមានមុខទៀតហើយ។

លោកបន្តថា “បើនិយាយពីទិដ្ឋភាពនៃប្រតិបត្តិការនេះ គ្មានអ្វីអាចបញ្ឈប់ កងកម្លាំងការពារអ៊ីស្រាអែល ឡើយ។ នេះគួរតែជាប្រតិបត្តិការចុងក្រោយរបស់យើងនៅហ្គាហ្សា សម្រាប់ហេតុផលសាមញ្ញថា ក្រោយមកទៀតនឹងមិនមានក្រុមហាម៉ាស់ឡើយ”។
លោករដ្ឋមន្ត្រី ក៏បានសម្តែងការកោតសរសើរចំពោះកងកម្លាំងអាកាសផងដែរ ហើយនិយាយថា ដំណាក់កាលបន្ទាប់ ដែលជាប្រតិបត្តិការជើងគោក នឹងមកដល់ក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អតីតនាយករដ្ឋមន្ត្រី អ៊ីស្រាអែល ស្នើឲ្យលោក Netanyahu លាលែងពី តំណែង

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន