Connect with us

បច្ចេកវិទ្យា

សញ្ញាខ្លះៗ បញ្ជាក់ថា Laptop របស់អ្នក ជិតចូលនិវត្តហើយ

បានផុស

នៅ

កំុព្យូទ័រយួរដៃប្រភេទ Window ជាមធ្យម មានអាយុមិនលើសពី ៤-៥ឆ្នាំឡើយ បើទោះជាមានការថែទាំល្អយ៉ាងណា ក៏ដោយ។ សម្រាប់កុំព្យូរទ័រយួរដៃ ដែលមានអាយុកាន់តែចាស់ឆ្នាំ កាន់តែពិបាកប្រើ ស្ពឹក និងមានបញ្ហាដែលត្រូវជួសជុល ញឹកញាប់ថែមទៀតផង ដែលនេះបញ្ជាក់ថា ដល់ពេលដែលយើងគួរពិចារណាប្តូរចេញហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលនេះ កម្ពុជាថ្មី សូមលើកយកបញ្ហាខ្លះៗ ដែលអ្នកប្រើប្រាស់កំព្យូទ័រយួរដៃលើសពី ៣-៤ឆ្នាំ ច្រើនតែជួប។
១. ដំណើរការយឺត
បើទោះបីជាមានការថែទាំល្អប៉ុនណាក៏ដោយ អាយុកាលកំព្យូរទ័រយួរដៃ វាប្រៀបដូចជាវ័យរបស់មនុស្សអ៊ីចឹង ឱ្យតែចាស់ឆ្នាំ ដំណើរការនឹងកាន់យឺត មិនថាការបិទបើក ឬចូលទៅកាន់គេហទំព័រណាមួយនោះទេ។

២. ពិបាកដំណើរការកម្មវិធីច្រើន ក្នុងពេលតែមួយ
ជាធម្មតា សម្រាប់កំុព្យូទ័រយួរដៃថ្មី អាចបើកកម្មវិធីជាច្រើនក្នុងពេលតែមួយបាន និងងាយស្រួលប្រើផងដែរ។ ប៉ុន្តែសម្រាប់ កំុព្យូទ័រយួរដៃដែលចាស់ឆ្នាំ នឹងពិបាកក្នុងការធ្វើរឿងទាំងនេះ អាចធ្វើឱ្យដំណើតយឺត ឬគាំងតែម្តង។

៣. លែងគាំទ្រការអាប់ដេតប្រព័ន្ធប្រតិបត្តិការ
មិនខុសពីប្រព័ន្ធប្រតិបត្តិការលើទូរស័ព្ទដៃឡើយ សម្រាប់ Update គឺមានការកំណត់របស់វា។ សម្រាប់កំព្យូរទ័រយួរដៃ ដែលចាស់ឆ្នាំខ្លះ មិនអាចធ្វើកំណែលើប្រព័ន្ធប្រតិបត្តិការចុងក្រោយឡើយ ហើយខ្លះទៀត បើទោះជាអាចដំណើរការកំណែកម្មវិធីចុងក្រោយបាន ប៉ុន្តែនឹងអាចធ្វើឱ្យហាតវែនឹងមានបញ្ហា។

៤. កង្ហាររត់គ្រប់ពេល
ជាទូទៅ នៅពេលដែលយើងដំណើរការកម្មវិធីធំៗ លើប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រយួរដៃ ឬប្រើរយៈពេលយូរម៉ោង កង្ហាររបស់វា នឹងដំណើរការដើម្បីឱ្យកុំព្យូទ័រយួរដៃត្រជាក់។ ប៉ុន្តែបើសិនជាប្រទះឃើញថា កង្ការរបស់វា ដំណើរការគ្រប់ពេល នោះជាសញ្ញាបញ្ជាក់ថា មិនប្រក្រតី ហើយខ្លះនឹងចាប់ផ្តើមលាន់សំឡេងខ្លាំងទៀតផង។

៥. លែងកាន់ថ្ម
ជាធម្មតា កំព្យូទ័រដែលមានអាយុច្រើនឆ្នាំ ច្រើនតែមានបញ្ហាមិនកាន់ថ្ម និងខ្លះ ត្រូវប្រើបណ្តើរសាកបណ្តើរថែមទៀត ដើម្បីអាចធ្វើកិច្ចការលើកំព្យូទ័រយួរដៃបាន។ ជាមួយគ្នានេះ វាអាចនឹងមានបញ្ហាឡើងកម្តៅផងដែរ។

ក្រៅពីនេះ នៅមានបញ្ហាមួយចំនួនទៀត ដូចជា កម្រិតបង្ហាញរបស់អេក្រង់​​ ចាប់ផ្តើមធ្លាក់ចុះ​គុណភាព ឬមិនអាចធ្វើ កំណែកម្មវិធីផ្សេងៗ លើ Hard Drive បាន

បើតាមអ្នកជំនាញលើការជួសជុលកំព្យូទ័រយួរដៃ បញ្ជាក់ថា សម្រាប់អាយុកាលរបស់កំុព្យូទ័រយួរដៃប្រភេទ Window អាចខ្លីជាង macOS ដែលជាមធ្យម មិនលើសពី ៤-៥ឆ្នាំឡើយ។ បើសិនជាវាមានអាយុលើសនេះ អាចពិបាកប្រើប្រាស់ ត្រូវជួសជុលញឹកញាប់ ឬខ្លះលែងជួសជុលបានតែម្តង៕

អត្ថបទ៖ សុធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៧ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១០ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម