ជីវិតកម្សាន្ដ
សម្ដែងម្ដង៣តួក្នុងរឿង “បុព្វេសន្និវាស” តារាស្រី Bella បានតម្លៃខ្លួនប៉ុន្មាន?
បន្ទាប់ពីរឿង “បុព្វេសន្និវាស”ទទួលបានប្រជាប្រិយភាពខ្លាំងនាបច្ចុបន្បន្ននេះ សន្ទុះនៃការគាំទ្រតារាស្រី Bella Ranee កាន់តែខ្លាំងក្លាជាងមុន ខណៈពេលដែលនាងសម្ដែងម្ដង៣តួតែម្នាក់ឯងតើនាងទទួលបានតម្លៃខ្លួនប៉ុន្មាន?

ក្នុងពេលនេះថែមទៀត តំណែងរបស់ Bella Ranee បានឡើងដល់កំពូលមានតែអ្នកចង់បាននាងទៅធ្វើការជាមួយ។ មិនថាចូលរួមកម្មវិធី ឬធ្វើជាអ្នកធ្វើបទបង្ហាញឲ្យម៉ាកយីហោផ្សេងៗឡើយ។ ស្របពេលដែលរឿងភាគ”បុព្វេសន្និវាស” នៅប៉ុស្ដិ៍លេខ៣ ពេលនេះទទួលការវាយតម្លៃបានបំបែកកំណត់ត្រានៅគ្រប់ប៉ុស្តិ៍។
ក្នុងរឿងប្រវត្តិសាស្រ្តមួយនេះផងដែរ Bella បានសម្ដែងម្ដង៣តួ ពីតួនាទីរបស់ កេត ស៊ូរ៉ាង, តួ ការ៉ាកេត និងតួនាទីភូតាន់ ដែលនេះធ្វើឲ្យមហាជនជាច្រើនចង់ដឹងថា តើនាងលេង៣តួជាមួយគ្នាក្នុងពេលតែមួយ តើបានប្រាក់ឈ្នួលប៉ុន្មានក្នុងមួយវគ្គ?
ក្នុងរឿងនេះ Bella មានវគ្គថតចំនួន ១៥០ ដង សរុបមាន២៦ភាគ អត្រាការសម្ដែងរបស់ Bella សម្រាប់រឿងនេះនាងទទួលបាន ៨០ ០០០ បាតក្នុងមួយវគ្គ (២ ២០៦ដុល្លារ) ។

លើសពីនេះ Bella បានក្លាយជាទូតសុឆន្ទៈឲ្យម៉ាក់យីហោផ្សេងៗគ្នា ដែលនាងថាពេលនេះមាន២ម៉ាកយីហោ ដែលទទួលរួចហើយ ហើយអត្រាការងាររបស់ Bella ជាពិធីករ គឺ៩លានបាតក្នុងមួយដង។ សំខាន់ពេលរឿងនេះ កំពុងចាក់ផ្សាយ Bella ត្រូវបានគេទាក់ទងឲ្យទៅចូលរួមកម្មវិធីជាច្រើន ដោយនៅក្នុងព្រឹត្តិការណ៍ចាប់ផ្តើមពី ២០០,២០០ បាតឯណោះក្នុងមួយដង៕


ប្រែសម្រួល សាង ស្រីល័ក្ខ
ចុចអាន ជិត ២ ឆ្នាំ ទើប Sririta ទទួលបានយុត្តិធម៌រឿងក្ដីក្ដាំអ្នកកាត់តវីដេអូអាសអាភាស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


