ជីវិតកម្សាន្ដ
ជិត ២ ឆ្នាំ ទើប Sririta ទទួលបានយុត្តិធម៌រឿងក្ដីក្ដាំអ្នកកាត់តវីដេអូអាសអាភាស
កាលពី២ឆ្នាំមុន តារាស្រីថៃ Sririta jensen បានដាក់ពាក្យប្តឹងអ្នកបង្ហោះវីដេអូឃ្លិបកាត់តរូបអាសអាភាស និងផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយអនឡាញយ៉ាងយ៉ាងទូលំទូលាយ ធ្វើឲ្យនាងខូចខាតកេរ្តិ៍ឈ្មោះ និងបាក់ទឹកចិត្តមកដល់សព្វថ្ងៃ។

បន្ទាប់ពីកន្លងផុតអស់រយៈពេលជាង ២ឆ្នាំ ចុងក្រោយនៅព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ Sririta និងស្វាមី Korn Narongdej រួមជាមួយនឹងកញ្ញា Saranya ជាមេធាវី បានមកស្តាប់សាលក្រមក្នុងសំណុំរឿងនេះនៅតុលាការព្រហ្មទណ្ឌតាមផ្លូវ Ratchadaphisek។
ក្រោយពីសាលក្រមត្រូវបានបញ្ចប់ Sririta បានបង្ហើបទាំងទឹកភ្នែកថា វាជាបញ្ហាដែលជាប់គាំងក្នុងចិត្តរបស់នាងមកជាយូរ និងធ្វើឲ្យបញ្ហាផ្លូវចិត្តធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីមានបញ្ហាមក។ ”ថ្ងៃនេះ យុត្តិធម៌ត្រូវបានទទួលហើយ! ខ្ញុំមានអារម្មណ៍ថាចំណងក្នុងចិត្តរបស់ខ្ញុំត្រូវបានដោះសោ។ មូលហេតុនៃការប្ដឹងនេះមិនកើតឡើងដោយកំហឹង។ ប៉ុន្តែខ្ញុំចង់ការពារកេរ្តិ៍ឈ្មោះរបស់ខ្ញុំ ការពារគ្រួសារ រួមទាំងការការពារកូនរបស់ខ្ញុំ។ ខ្ញុំមិនចង់ឲ្យមនុស្សយល់ច្រឡំទេ! ពីអ្វីដែលមិនពិត ហើយខ្ញុំចង់អោយវាក្លាយជាមេរៀនមួយថា ទង្វើបែបនេះពិតជាអាចបំផ្លាញជីវិតមនុស្សបាន។ ខ្ញុំចង់ឲ្យអ្នកគិតមុននឹងធ្វើវា។ ខ្ញុំមិនចង់ឲ្យមានករណីបែបនេះកើតឡើងទៀតទេ”។
ដោយឡែក ស្វាមីរបស់ Sririta បាននិយាយថា ភរិយាលោកពិតជាតានតឹងខ្លាំងណាស់។ ពេលកើតហេតុប្រពន្ធគាត់កំពុងមានផ្ទៃពោះ។ តើអ្វីទៅដែលមានឥទ្ធិពលធ្ងន់ធ្ងរ? ព្រោះប្រពន្ធគាត់មិនធ្លាប់ជួបរឿងបែបនេះទេ។ ថ្ងៃនេះត្រូវបានគេបញ្ជាក់ថាអ្នកក្នុងឃ្លីបនោះមិនមែនជា Sririta វាធ្វើឲ្យគាត់សប្បាយចិត្តខ្លាំង។

ទោះយ៉ាងណាក៏ដោយ មេធាវីការពារក្ដីរបស់តារាសម្ដែង Sririta បានបញ្ចាក់ថា ពេលនេះជនជាប់ចោទបានសារភាពហើយត្រូវជាប់ពន្ធនាគារ១ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦០ ៥០០ បាត ហើយទោសដាក់ពន្ធនាគារត្រូវព្យួររយៈពេល ២ ឆ្នាំ រាយការណ៍ទៅមន្ត្រីមន្ទីរពិសោធន៍ចំនួន ៤ ដងក្នុង១ ឆ្នាំ ធ្វើសេវាសហគមន៍ ២៤ ម៉ោងក្នុងមួយថ្ងៃ។ ចុងចោទត្រូវតែលុប និងបំផ្លាញសារដែលបង្ខូចឈ្មោះដើមបណ្តឹង។ ផ្សាយសាលក្រមតាមកាសែត១៥ថ្ងៃ និងផ្សាយពាក្យសុំទោសតាមទំព័រហ្វេសប៊ុករបស់ដើមបណ្តឹងរយៈពេល៣០ថ្ងៃ ចុងចោទត្រូវសងសំណងជំងឺចិត្ត១០ម៉ឺនបាត បូកនឹងការប្រាក់តាមផ្លូវច្បាប់ថែមទៀតផង៕


ប្រែសម្រួល សាង ស្រីល័ក្ខ
ចុចអាន សេដ្ឋី Note បង្ហោះឃ្លិបភរិយាបែបលេងសើច តែហ្វេនពោលសរសើរសម្រស់ស្អាតខ្លាំង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


