ព័ត៌មានអន្ដរជាតិ
លោក សេដ្ឋា អង្វរករឲ្យពលរដ្ឋថៃ នៅអ៊ីស្រាអែល វិលមកស្រុកវិញ ខណៈស្ថានការណ៍ កាន់តែយ៉ាប់យ៉ឺន
ជាថ្មីម្តងទៀត នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានអង្វរករដល់ពលករថៃទាំងអស់ឲ្យចាកចេញពីអ៊ីស្រាអែល វិលត្រលប់មកស្រុកវិញ បន្ទាប់ពីពលរដ្ឋខ្លួនបីនាក់ទៀត ត្រូវបានក្រុមសកម្មប្រយុទ្ធហាម៉ាស់ ចាប់ជាចំណាប់ខ្មាំង។

ក្រសួងការបរទេស ប្រកាសកាលពីយប់ថ្ងៃអាទិត្យថា ចំនួនជនជាតិថៃដែលត្រូវបានចាប់ជាចំណាប់ខ្មាំងបានកើនឡើងពី១៩នាក់ដល់២២នាក់ បើទោះបីជាតួលេខអ្នកស្លាប់នៅតែ ៣២នាក់និងរបួស១៩នាក់ក៏ដោយ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនពេលឡើងយន្តហោះទៅប្រទេសឡាវ ក្នុងខេត្ត Udon Thani លោក សេដ្ឋា និយាយថា ជនជាតិថៃចំនួន៣នាក់ទៀត ត្រូវបានក្រុមហាម៉ាស់បញ្ជាក់ ចាប់ធ្វើជាចំណាប់ខ្មាំង ខណៈពលរដ្ឋមួយចំនួន នៅមិនទទួលបានដំណឹង។
លោកបន្តថា ការធ្វើដំណើរជុំវិញប្រទេសអ៊ីស្រាអែលកាន់តែលំបាកទៅៗ ហើយឥឡូវនេះអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការជើងគោកចូលទៅក្នុងតំបន់ ហ្គាហ្សាស្ទ្រីប ទៀត។ ដូច្នេះហើយ ជនជាតិថៃដែលស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល គួរតែរកមធ្យោបាយដើម្បីវិលត្រលប់មកស្រុកវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ទន្ទឹមនោះលោក សេដ្ឋា បញ្ជាក់ថា ពេលនេះ ការជម្លៀសពលករថៃ ចេញពីទីតាំងក្បែរតំបន់សង្គ្រាម ក៏កាន់តែមានហានិភ័យដែរ ហើយរដ្ឋាភិបាលរបស់លោក ក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការចរចាដោះលែងចំណាប់ខ្មាំងថៃផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


