Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រី UN ឲ្យក្រុមប្រឹក្សាសន្តិសុខងាកមើលវិបត្តិមនុស្សធម៌នៅ អ៊ុយក្រែន ផង កុំគិតតែផ្ដោតលើជម្លោះមជ្ឈិមបូព៌ា

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN) បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ឲ្យងាកទៅយកចិត្តទុកដាក់លើស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសអ៊ុយក្រែនផង កុំគិតតែផ្ដោតពីជម្លោះនៅមជ្ឈិមបូព៌ាដែលកំពុងផ្ទុះឡើងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ។

លោក Ramesh Rajasingham

លោក Ramesh Rajasingham ដែលជានាយកផ្នែកសម្របសម្រួលនៃការិយាល័យ UN សម្រាប់កិច្ចការមនុស្សធម៌ ឬ OCHA ​បាន​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​អំពី​ស្ថានភាព​ក្នុង​ប្រទេស​អ៊ុយក្រែនថា រហូតមកដល់ពេលនេះ ជនស៊ីវិលជាង ៩,៩០០ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំមុនមក ។

លោក Rajasingham បាននិយាយថា “ការវាយប្រហារតាមផ្លូវអាកាស ការបាញ់កាំភ្លើងធំ និងការប្រយុទ្ធគ្នានៅលើដីគោកនៅទូទាំងប្រទេសនៅតែបន្តកើតមានជារៀងរាល់ថ្ងៃ ។ ជីវិតរបស់មនុស្សត្រូវគ្របដណ្ដប់ដោយសំឡេងស៊ីរ៉ែនប្រកាសអាសន្នពីការវាយប្រហារតាមផ្លូវអាកាសស្រោចដូចទឹកភ្លៀង និងការសម្លាប់ប្រជាជនស៊ីវិលជាដើម” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ មន្ត្រី UN រូបនេះក៏បានសម្តែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ចំពោះស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅរដូវរងាដែលក៏ខិតជិតមកដល់ ស្របពេលដែលការខូចខាត និងការបំផ្លិចបំផ្លាញនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការប្រើប្រាស់អគ្គិសនី ទឹក និងបណ្ដាញទូរគមនាគមន៍របស់ប្រជាពលរដ្ឋ ។

ជាចុងក្រោយលោក Rajasingham បញ្ជាក់ថា “ទោះបច្ចុប្បន្នសហគមន៍អន្តរជាតិកំពុងផ្ដោតសំខាន់ទៅលើព្រឹត្តិការណ៍ដ៏ធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ាក៏ពិតមែន ប៉ុន្តែវាក៏មិនមែនជារឿងសំខាន់ដែលយើងត្រូវបំភ្លេចការផ្តោតអារម្មណ៍លើវិបត្តិផ្សេងទៀតនោះដែរ ជាពិសេសវាមិនមែនជារឿងដ៏សាហាវឃោរឃៅ និងធំដូចអ្វីដែលបានកើតឡើងចំពោះសង្រ្គាមនៅអ៊ុយក្រែនឡើយ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ បេសកជន ប៉ាឡេស្ទីន ប្រចាំ UN ៖ “ឥឡូវនេះតំបន់ហ្គាហ្សាជាឋាននរកនៅ លើផែនដី”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ចាប់ពីយប់ថ្ងៃទី២៥នេះទៅ លោក ស សុខា បញ្ជាឱ្យ នគរបាលផ្អាកផាកពិន័យ តែឱ្យពលរដ្ឋគោរពច្បាប់ដើម្បីការពារអាយុជីវិត

ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ្នកជំនាញប្រាប់គន្លឹះប្រើ Hashtags ត្រឹមត្រូវ ជៀសវាងខូច post ដើម

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ចុះសមរភូមិក្តៅ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ជួបបងប្អូនជនភៀសសឹកដល់ទីតាំងផ្ទាល់ ត្រៀមរៀបចំម្ហូបអាហារ និងសម្ភារៈចាំបាច់បម្រើការជូនរយៈពេល ៣ខែ នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

ថៃគ្មានឆន្ទៈពិតដើម្បីបញ្ចប់ជម្លោះ​ ព្រោះប្រាប់ប្រធានអាស៊ានថាឈប់បាញ់ម៉ោង១២យប់ថ្ងៃ២៤ កក្កដា តែ១ម៉ោងក្រោយមក ក៏ក្រឡាស់សម្ដី 

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងអប់រំ សម្រេចបិទសាលារៀនជាប់ព្រំដែនជិត៦០០ កន្លែងមួយរយៈក្រោយផ្ទុះអាវុធដោយភាគីថៃ

Sokha Hotels

ព័ត៌មានពេញនិយម