ជីវិតកម្សាន្ដ
ប្រទេស El Salvador មានលក្ខណៈពិសេសអ្វី ទើបក្លាយជាម្ចាស់ផ្ទះការប្រកួតបវរកញ្ញាចក្រវាល ២០២៣?
នៅសល់តែជាង ១០ថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់ពិភពលោក Miss Universe 2023 នឹងប្រារព្ធឡើងនៅឯប្រទេស អែលសាវ៉ាឌ័រ (El Salvador) ។ ឆ្នាំនេះ ជាការប្រកួតលើកទី៧២ នៃកម្មវិធី Miss Universe ខណៈបេក្ខនារីតាមបណ្ដាប្រទេសមួយចំនួនក៏បានទៅដល់ទឹកដី អែលសាវ៉ាឌ័រ រួចហើយ។

មុននឹងការប្រកួតចាប់ផ្ដើម សូមណែនាំប្រិយមិត្តមកដឹងពីការពិតគួរឱ្យចាប់អារម្មណ៍ចំនួន ៤ យ៉ាង អំពីប្រទេស អែលសាវ៉ាឌ័រ ជាមួយ កម្ពុជាថ្មីផ្លឹស ដូចខាងក្រោម!
១. អែលសាវ៉ាឌ័រ ជាប្រទេសសម្បូរធនធានធម្មជាតិ និងល្បីល្បាញដោយសារភ្នំភ្លើង

ប្រទេស អែលសាវ៉ាឌ័រ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយដោយសារជាទឹកដីសម្បូរទៅដោយភ្នំភ្លើង សូម្បីតែទង់ជាតិក៏មានរូបភាពភ្នំភ្លើងតំណាងដែរ។ វាជាប្រទេសតូចមួយនៅអាមេរិកកណ្តាល មានទីតាំងនៅភាគខាងត្បូងនៃប្រទេសហ្គាតេម៉ាឡា និងមានព្រំប្រទល់ខាងកើតជាមួយប្រទេសហុងឌូរ៉ាស នៅប៉ែកខាងលិចជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសនេះមានផ្ទៃដីប្រមាណ ២១,០៤១គីឡូម៉ែត្រការ៉េ ជាមួយនឹងចំនួនប្រជាជនប៉ាន់ស្មានជិត ៧ លាននាក់។ បច្ចុប្បន្នលោក Nayib Bukele ជាប្រធានាធិបតីនៃប្រទេស អែលសាវ៉ាឌ័រ។ នៅទីនេះប្រជាជនប្រើភាសាអេស្ប៉ាញ និងប្រើប្រាស់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណផ្លូវការរបស់ខ្លួន។

ក្រៅពីភ្នំភ្លើង អែលសាវ៉ាឌ័រ វាមានភាពល្បីល្បាញដោយសារទេសភាពដ៏ស្រស់ស្អាតសម្រាប់ដំណើរកម្សាន្តបែបធម្មជាតិនិងស្ងប់ស្ងាត់ ហើយប្រទេសនេះក៏សម្បូរគ្រាប់កាហ្វេល្អៗផងដែរ ជាពិសេសមានរាជធានីចំណាស់ជាងគេនៅអាមេរិកកណ្តាលគឺរាជធានី សានសាល់វ៉ាឌ័រ (San Salvador) ។
២. នេះជាលើកទី២ ដែល អែលសាវ៉ាឌ័រ ក្លាយជាម្ចាស់ផ្ទះកម្មវិធីប្រកួតបវរកញ្ញាចក្រវាល

នេះជាលើកទី២ហើយ ដែលប្រទេសអែលសាវ៉ាឌ័រធ្វើជាម្ចាស់ផ្ទះបវរកញ្ញាចក្រវាល ខណៈលើកទីមួយ គឺកាលពី ៤៨ឆ្នាំមុន ដែលពេលនោះមានប្រទេសជាង ៧០ ចូលរួមប្រកួតប្រជែង។ ចំណែកការប្រកួតលើកនេះមានជិត ៩០ប្រទេសចូលរួម ហើយវានឹងធ្វើឡើងនៅ The Adolfo Pineda Gymnasium ដែលជាទីតាំងដូចគ្នា ទៅនឹងការប្រកួតពីមុន។
៣. ប្រទេសប៉ាគីស្ថាន និងប្រទេសជាង ១០ ផ្សេងទៀត បញ្ជូនបេក្ខភាពទៅប្រឡង ក្រោយខកខានប៉ុន្មានឆ្នាំ

ឆ្នាំនេះ មានប្រទេសជិត ៩០ប្រទេសបានចូលរួមប្រកួតសម្រស់ Miss Universe 2023 ដោយប៉ាគីស្ថានបានបញ្ជូនអ្នកតំណាងទៅចូលរួមជាលើកដំបូង ហើយប្រទេសជាង ១០ ទៀត បានបញ្ជូនបវរកញ្ញាតំណាងខ្លួនម្តងទៀត រួមមាន បង់ក្លាដែស ដាណឺម៉ាក ន័រវែស អេហ្ស៊ីប ហ្គីយ៉ាណា ហុងគ្រី ហ្សីមបាវ៉េ អៀរឡង់ កាហ្សាក់ស្ថាន ឡាតវី និងម៉ុងហ្គោលីជាដើម។
៤. ស្រ្តីកែភេទ ស្ត្រីរៀបការរួច និងស្ត្រីមានកូនអាចចូលរួមក្នុងការប្រកួត Miss Universe បាន

នេះជាឆ្នាំដំបូងដែលបេក្ខនារីកែភេទ ស្ត្រីរៀបការរួច និងស្ត្រីមានកូន អាចចូលរួមប្រកួតបាន ខណៈប្រទេសហូឡង់ និងព័រទុយហ្គាល់ មានបេក្ខនារីកែភេទចូលរួម ចំណែកប្រទេស Guatemala និង Colombia មានបេក្ខនារីរៀបការរួចចូលរួមប្រកួត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Halloween ឆ្នាំនេះ ប្ដីប្រពន្ធ Mark -Kim ប្រែក្លាយទៅជាព្រះក្រិកដ៏សិចស៊ី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


