ព័ត៌មានជាតិ
កម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
ជារៀងរាល់ឆ្នាំ នៅថ្ងៃទី០៩ ខែវិច្ឆិកា កម្ពុជាតែងតែប្រារព្ធពិធីបុណ្យឯករាជ្យជាតិ នៅទីតាំងនិមិត្តរូបនៃការដណ្ដើមបានឯករាជ្យ គឺនៅបរិវេណវិមានឯករាជ្យ និងខាងមុខព្រះបរមរាជវាំង។ មិនខុសពីឆ្នាំមុនៗឡើយ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្ពុជា ប្រារព្ធពិធីបុណ្យឯករាជ្យជាតិលើកទី៧០ យ៉ាងអធិកអធម កងរំពង នៅខាងមុខព្រះបរមរាជវាំង។

ការណ៍ដែលកម្ពុជាតែងតែប្រារព្ធពិធីបុណ្យឯករាជ្យនេះ គឺក្រោមគោលបំណង ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ក្រោយប្រទេសបារាំងដាក់អាណានិគមលើប្រទេសកម្ពុជារយៈពេល៩០ឆ្នាំ (១១ សីហា ១៨៦៣ – ៩ វិច្ឆិកា ១៩៥៣)។

នៅមួយថ្ងៃមុននៃការប្រារព្ធពិធីនេះ ពោលនៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ក៏មានការរៀបចំឱ្យមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មកពីតាមបណ្តាក្រសួងស្ថាប័ននានា បានចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅមណ្ឌបព្រះបរមរូបក្បែរវិមានឯករាជ្យផងដែរ។ ការចូលគោរពព្រះវិញ្ញាណក្ខន្ធនេះ គឺសំដៅដល់ការរលឹកគុណូបការៈ និងវីរភាពដ៏ធំធេងរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបានយាងបំពេញព្រះរាជបូជនីយកិច្ច និងបូជាអស់កម្លាំងព្រះកាយពល បញ្ញាញាណ ក្នុងការដណ្តើមឯករាជ្យពីប្រទេសបារាំង។

ក្នុងថ្ងៃទី០៩ ខែវិច្ឆិកា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់យាងអុជទៀននៅវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ ជាមួយនឹងការដង្ហែរដោយក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។

ជាមួយគ្នានេះ កម្ពុជា ក៏បានសាងសង់វិមានឯករាជ្យ ដែលជាទីតាំងនិមិត្តរូបនៃឯករាជ្យភាពជាតិចំនួន១៦ទីតាំងផ្សេងគ្នា នៅតាមបណ្ដារាជធានី ខេត្ត។ សម្រាប់រាជធានីខេត្តដែលមានវិមានឯករាជ្យមានដូចជា រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តព្រះសីហនុ ខេត្តព្រះវិហារ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តឧត្ដរមានជ័យ ខេត្តប៉ៃលិន ខេត្តមណ្ឌលគិរី ខេត្តបាត់ដំបង និងខេត្តរតនៈគិរី។

កម្ពុជា ក៏បានកំណត់ជារៀងរាល់ថ្ងៃទី៩ ខែវិច្ឆិកា តាមឆ្នាំនីមួយៗឱ្យមន្ត្រីរាជការ កម្មករ កម្មការនី សិស្សនិស្សិត ទាំងអស់ឈប់សម្រាកពីការងារ ដើម្បីអបអរពិធីបុណ្យដ៏មានអត្ថន័យមួយនេះ៕











-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៤ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី