ព័ត៌មានជាតិ
ក្រុមហ៊ុនធំៗ អំពាវនាវឲ្យអ្នកស្វែងរកការងារធ្វើត្រៀមខ្លួនក្នុងការទទួលយកឱកាសការងារ
ក្រុមហ៊ុនឯកជនធំៗ នេះបានអំពាវនាវឲ្យយុវជននិងអ្នកស្វែងរកការងារធ្វើត្រៀមខ្លួនក្នុងការចាប់យកឱកាសការងារ ខណៈដែលឱកាសការងារថ្មីៗចំនួន២ម៉ឺនកន្លែងមាននៅក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ២០២៣ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ១០-១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។

លោក ហែម សុផាន់ណា អនុប្រធានផ្នែកធនធានមនុស្សនាយកដ្ឋានធនធានមនុស្ស និងកិច្ចការទូទៅនៃក្រុមហ៊ុនតូយ៉ាតា (ខេមបូឌា ) មានប្រសាសន៍ថា ពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ២០២៣គឺជាឱកាសមួយដ៏ល្អសម្រាប់ផ្តល់ឱកាសដល់សិស្ស-និស្សិតស្វែងយល់ព័ត៌មានឱកាសការងារតាមបណ្តាលក្រុមហ៊ុន ក៏ដូចជាការតម្រង់ទិសឲ្យពួកគេយល់ពីតម្រូវការក្នុងវិស័យការងារដែលក្រុមហ៊ុនកំពុងត្រូវការ។

លោកមានប្រសាសន៍ថា « ខ្ញុំមានអារម្មណ៍សប្បាយរីករាយ នៅពេលឃើញពិព័រណ៍ការងារ និង ផលិតភាពជាតិពីមួយឆ្នាំទៅមួយឆ្នាំមានអ្នកចូលរួមច្រើនមកស្វែងយល់ពីព័ត៌មានទីផ្សារការងារដើម្បីពួកគេត្រៀម និងដាក់ពាក្យមកកាន់ក្រុមហ៊ុនដែលកំពុងជ្រើសរើសបុគ្គលិក»។

លោកមានប្រសាសន៍បន្ថែមថា សម្រាប់ពិព័រណ៍ការងារឆ្នាំនេះមានមុខតំណែងជាច្រើនដូចជាផ្នែកលក់ គណនេយ្យករ ធនធានមនុស្ស និងផ្នែកផ្សេងៗទៀតផងដែរ។
លោកក៏បានអំពាវនាវឲ្យយុវជន និងអ្នកស្វែងរកការងារធ្វើត្រៀមខ្លួន និង ស្វែងយល់ពីមុខតំណែង និងពង្រឹងសមត្ថភាពភាសាបរទេសផងដែរ។

ជាមួយគ្នានេះ លោក ម៉ែន វិបុលវីរៈ តំណាងក្រុមហ៊ុន Zando បានមានប្រសាសន៍ថាពិព័រណ៍នេះជាឱកាសល្អសម្រាប់យុវជន និង អ្នកស្វែងរកការងារធ្វើដោយសារជាទូទៅបើគាត់ចំណាយពេលទៅរកការងារធ្វើនៅក្រុមហ៊ុននីមួយៗ គាត់ត្រូវចាយពេលវេលាច្រើន។
លោកមានប្រសាសន៍ថា « វាជាឱកាសមួយផងដែរ ដែលយុវជន និង អ្នកស្វែងរកការងារធ្វើសម្លឹងមើលមុខតំណែងដែលពួកគាត់កំពុងរក»។

លោកមានប្រសាសន៍បន្ថែមថា យុវជន និង អ្នកស្វែងរកការងារធ្វើត្រូវរៀបចំប្រវត្តិរូបសង្ខេប និងត្រៀមខ្លួនចំណុចខ្លាំងរបស់គាត់ ទោះបីជាមានបទពិសោធន៍តិចឬច្រើន ក៏ពួកគាត់អាចដាក់ពាក្យរកការងារក្រុមហ៊ុនសម្ភាសន៍បានភ្លាមៗផងដែរ។

សម្រាប់លោកស្រី កៅ ពិជ្ចរ៉ា តំណាងធនាគារកាណាឌីយ៉ាមានប្រសាសន៍ផងដែរថា ខាងធនាគារ កាណាឌីយ៉ាតែងចូលរួមក្នុងពិព័រណ៍នេះជារៀងរាល់ឆ្នាំ ហើយលោកស្រីមើលឃើញថា មានយុវជនសិស្ស-និស្សិតជាច្រើនចូលរួម។
សម្រាប់ធនាគារកាណាឌីយ៉ាត្រៀមមុខតំណែងដូចជា មន្ត្រីឥណទាន ផ្នែកលក់ ផ្នែកប្រាក់សន្សំ ផ្នែកព័ត៌មានវិទ្យា និងមន្ត្រីធនធានមនុស្សផងដែរ។
សូមជម្រាបថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ ត្រូវបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា(UYFC) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា(TAFTAC) អង្គការអន្តរជាតិខាងការងារ(ILO), ភីផលអីននិត(People in Need Cambodia) និងស្វីសខនថាក់។
យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ សូមត្រៀមCVឱ្យបានច្រើន ដើម្បីចូលរួមដាក់ពាក្យ សម្ភាសការងារភ្លាមៗ និងចូលរួមក្នុងសិក្ខាសាលា ស្តីពីការលើកកម្ពស់ផលិតភាពការងារ ដែលមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើនរូប៕

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


