អាជីព
៥ វិធី ដើម្បីស្វែងរកការងារក្នុងក្រុមហ៊ុនដែលអ្នកពេញចិត្ត
តើធ្វើយ៉ាងម៉េច ដើម្បីស្វែងរកការងារដែលអ្នកចូលចិត្ត ដោយមិនស្ដាយក្រោយ និងអាចទទួលបានចំណេះដឹងថ្មីៗត្រលប់មកវិញ?
ខាងក្រោមនេះ គឺជាគន្លឹះ ៥ យ៉ាង ណែនាំអ្នក មុនពេលដាក់ពាក្យសុំការងារនៅក្រុមហ៊ុនដែលអ្នកចង់ធ្វើ។
១. ស្វែងរកតាមអ៊ិនធរណិត

ការស្រាវជ្រាវតាមអ៊ិនធរណិត នឹងបង្ហាញបញ្ជីឈ្មោះក្រុមហ៊ុនដែលមានគេស្គាល់ច្រើន និងអាចជឿទុកចិត្តបានថា ក្រុមហ៊ុនដែលអ្នកចង់ធ្វើ អាចផ្ដល់ចំណេះដឹងអ្វីខ្លះមកឲ្យអ្នក។
២. ស្វែងរកឯកសារយោង
មុនពេលដាក់ពាក្យសុំមុខតំណែងអ្វីក៏ដោយ សូមធ្វើការស៊ើបសួរបណ្ដាញ ឬនរណាម្នាក់ដែលបច្ចុប្បន្នកំពុងធ្វើការ ឬធ្លាប់ធ្វើការនៅស្ថាប័នដែលអ្នកកំពុងតែដាក់ពាក្យ។
ការស៊ើបសួរ ស្រាវជ្រាវពីកន្លែងការងារនោះ មិនត្រឹមតែអាចជួយអ្នកឱ្យចៀសផុតពីចន្លោះប្រហោងខ្មៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចផ្ដល់ឱ្យអ្នកបានដឹងពីតម្លៃ និងវប្បធម៌ក្រុមហ៊ុន រួមទាំងដំណើរការផ្សេងៗ ដែលក្រុមហ៊ុនបានផ្ដល់ឲ្យបុគ្គលិករបស់គេ។
៣. ពិនិត្យមើលគេហទំព័ររបស់ក្រុមហ៊ុន

គេហទំព័រនៅលើអ៊ិនធរណិត អាចជួយអ្នកឱ្យយល់ច្បាស់ពីវប្បធម៌របស់ក្រុមហ៊ុន មុនពេលដែលអ្នកឈានជើងចូលបន្ទប់សម្ភាសន៍។ ចាប់ផ្ដើមដោយការពិនិត្យមើលគេហទំព័ររបស់ក្រុមហ៊ុន ជាពិសេសផ្នែក “ អាជីព” របស់ពួកគេ។
ទាំងនេះនឹងជួយអ្នកវាស់ស្ទង់វប្បធម៌សាជីវកម្ម និងសម្រេចចិត្តថា តើបរិយាកាសការងាររបស់ក្រុមហ៊ុននិងគុណតម្លៃរបស់វា សមនឹងអ្នកដែរឬទេ។
៤. ស្វែងយល់ពីអ្វីដែលអ្នកដទៃកំពុងនិយាយអំពីក្រុមហ៊ុន
នៅពេលធ្វើការផ្លាស់ប្ដូរអាជីព សូមកុំភ្លេចពិនិត្យលើអ៊ិនធរណិត ពីព័ត៌មានឬអ្នកណាម្នាក់ដែលដឹងច្បាស់ពីកន្លែងការងាររបស់អ្នក។ វាមានប្រយោជន៍ ជាពិសេសប្រសិនបើអ្នកបានស្គាល់នរណាម្នាក់ ដែលធ្វើការនៅក្រុមហ៊ុនគោលដៅរបស់អ្នក ដែលអាចចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេមកអ្នកបាន។
៥. រៀបចំសំណួរសម្រាប់ការសម្ភាសន៍

ប្រសិនបើអ្នកចង់ស្វែងរកការងារក្នុងក្ដីសុបិនរបស់អ្នក សូមចាំថា ដំណើរការសម្ភាសន៍ គួរតែជាផ្លូវពីរ។ ដូចជាក្រុមហ៊ុនកំពុងវាយតម្លៃអ្នក និងជំនាញរបស់អ្នក ក្នុងតួនាទីរបស់ពួកគេ។ វាក៏ជាការងាររបស់អ្នក ក្នុងការសួរសំណួរ ដើម្បីទទួលបានចម្លើយយកមកថ្លឹងថ្លែង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ មនុស្ស ៨ ប្រភេទមាននៅស្ថាប័នណាពិបាកដល់កន្លែងនោះ
ចុចអាន៖ ៦ យ៉ាងដែលរារាំងយើងមិនឲ្យទទួលបានការងារដែលខ្លួនស្រលាញ់
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


