កីឡា
ជើងឯកស្វាយរៀងខាប់U18រកឃើញក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ការប្រកួតបាល់ទាត់ជើងឯកស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំ លើកទី១ រកឃើញក្រុម៤ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីចប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយកាលពីថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការប្រកួតវគ្គ៨ក្រុមចុងក្រោយ ក្រុមយុវជនសាមគ្គីបានលត់ក្រុម Never Win ដោយមិនឲ្យតដៃរួចគឺ ៥-០។ ៥គ្រាប់របស់ក្រុមយុវជនសាមគ្គីរកបានដោយកីឡាករ៥រូបផ្សេងគ្នាគឺ ឆែម មុន្នី, ប្រាក់ ចន្ធា, លន់ ធារ៉ា និង ឌឿង គង់ភក្តី។

ចំណែក១គូទៀត ក្រុមសសយក ស្រុកកំពង់រោទិ៍ បានយកឈ្នះលើក្រុមយុវជនគគីសោម ដោយលទ្ធផល ២-០។ ២គ្រាប់របស់ក្រុមស្រុកកំពង់រោទិ៍រកបានដោយកីឡាករ ប្រាក់ សុវណ្ណមីណា និងកីឡាករ ជី សេងហៃ។

ឆ្លងកាត់ការប្រកួតវគ្គ៨ក្រុមចុងក្រោយបានបញ្ចប់ ក្រុមដែលបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺ៖
- ក្រុមសសយក ស្រុកកំពង់រោទិ៍
- ក្រុមសសយក ស្រុកស្វាយទាប
- ក្រុមព្រះខ័នរាជស្វាយរៀង U18
- ក្រុមយុវជនសាមគ្គី

ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើនៅកីឡដ្ឋានខេត្តស្វាយរៀងនាចុងសប្តាហ៍នេះគឺនៅថ្ងៃសៅរ៍មានការប្រកួត១គូ និងថ្ងៃអាទិត្យមានការប្រកួត១គូដើម្បីយកក្រុមឈ្នះឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ៕




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


