ព័ត៌មានអន្ដរជាតិ
អាមេរិក-ហ្វីលីពីន ចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
សហរដ្ឋអាមេរិក និងហ្វីលីពីន នៅថ្ងៃសុក្រ ទី១៧ វិច្ឆិកា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលនឹងអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោន នាំចេញបច្ចេកវិទ្យានុយក្លេអ៊ែរ និងសម្ភារៈទៅកាន់ទីក្រុងម៉ានីល ដែលកំពុងស្វែងរកការប្រើប្រាស់ថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេស។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងពិធីចុះហត្ថលេខាមួយនៅខាងក្រៅកិច្ចប្រជុំកំពូល Apec នៅរដ្ឋសាន់ហ្វ្រង់ស៊ីស្កូ ថា “សហរដ្ឋអាមេរិកនឹងចែករំលែកឧបករណ៍ និងសម្ភារៈជាមួយហ្វីលីពីន នៅពេលដែលពួកគេធ្វើការបង្កើតរ៉េអាក់ទ័រម៉ូឌុលខ្នាតតូច និងហេដ្ឋារចនាសម្ព័ន្ធថាមពលនុយក្លេអ៊ែរស៊ីវិលដទៃទៀត” ។

ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បាននិយាយនៅក្នុងសុន្ទរកថាមួយថា “យើងមើលឃើញថាថាមពលនុយក្លេអ៊ែរក្លាយជាផ្នែកដ៏សំខាន់នៃថាមពលរបស់ប្រទេសហ្វីលីពីននៅឆ្នាំ២០៣២ ហើយយើងពិតជារីករាយក្នុងការបន្តផ្លូវនេះជាមួយសហរដ្ឋអាមេរិក។ ថាមពលនុយក្លេអ៊ែរគឺចំណុចមួយដែលយើងអាចបង្ហាញពីភាពជាដៃគូរបស់ហ្វីលីពីន-អាមេរិក” ។
ការចុះកិច្ចព្រមព្រៀងនេះ ដោយសារហ្វីលីពីនចង់ទាញយកថាមពលនុយក្លេអ៊ែរជាប្រភពថាមពលជំនួសដែលអាចផ្ទុកថាមពលបានដើម្បីជួយបំពេញគោលដៅអាកាសធាតុ និងជំរុញសន្តិសុខថាមពល ខណៈរោងចក្រធ្យូងថ្មរបស់ខ្លួនជិតនឹងត្រូវបិទ។ ហ្វីលីពីនជាប្រទេសងាយរងគ្រោះដោយសារតម្លៃប្រេងពិភពលោកដែលប្រែប្រួល ការដាច់ចរន្តអគ្គិសនីតាមរដូវកាល និងអត្រាអគ្គិសនីខ្ពស់ ដូច្នេះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអាចជួយប្រទេសនេះយ៉ាងច្រើនលើសលប់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


