Connect with us

ជីវិតកម្សាន្ដ

លោក អុល សំអាង ស្នើលើកស្ទួយសិល្បៈល្ខោនបុរាណជាតិកុំឲ្យបាត់បង់ ឬធ្លាក់ចុះ

បានផុស

នៅ

លោក អុល សំអាង ដែលជា​ប្រធាន​ក្រុម​ល្ខោន​បាសាក់​រាជ​ធានី​ភ្នំពេញ​វង់​ទី​១ ជា​រឿយ​ៗ​ មហាជនបានដឹងហើយថា លោក​តែង​ចេញមុខមកធ្វើការ​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​មហាជន​ខ្មែរ​ក្នុង​ការ​រួម​គ្នា​ផ្សព្វផ្សាយ ​អភិរក្ស នូវ​មរតក​ទម្រង់​សិល្បៈ​ល្ខោន​បាសាក់​ខ្មែរ​កុំ​ឲ្យ​បាត់​បង់ ឬ​ធ្លាក់​ចុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ឡែក​ស្រប​ពេល​ដែល​ផ្ទុះ​នូវ​រឿងរ៉ាវ ​និង​ការ​ចែករំលែក​ព័ត៌មាន​ករណី​លោក​មេ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្រែ​ចា ស្រុក​ស្នួល ខេត្ត​ក្រចេះ​ ចុះ​ទៅ​ហាម​ឃាត់​ និង​បញ្ឈប់​ការ​សម្ដែង​សិល្បៈ​ល្ខោន​បាសាក់​ក្នុង​ពិធី​បុណ្យ​កឋិន​នៅ​វត្ត​​មួយ​នៃ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​នោះ​ លោក អុល សំអាង ក៏​បាន​ចេញ​មុខមក​បញ្ចេញ​មតិ​លើក​ឡើង​ខ្លះ​ៗ​​ជុំវិញ​បញ្ហា​នេះ​ផង​ដែរ។

លោក អុល សំអាង បាន​ថ្លែង​ឲ្យ​ដឹង​ថា​ «​មតិ​ខ្ញុំ​ តើ​បង​ៗ​​សមត្ថកិច្ច​សួរ​រក​ច្បាប់​ប្រកប​អាជីវកម្ម​របស់​ក្រុម​សិល្បៈ? ឬ​សួរ​រក​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​បុណ្យ? ឬ​ម្ចាស់​កម្មវិធី​បុណ្យ​មិន​បាន​ជម្រាប​សមត្ថកិច្ច​ឲ្យ​បាន​លម្អិត? ជា​ធម្មតា​ម្ចាស់​កម្មពិធី​បុណ្យ គណៈ​កម្មការ និង​ព្រះចៅ​អធិការ​វត្ត​ ឬ​បុណ្យ​ឯកជន​ត្រូវ​តែ​សុំ​ច្បាប់​ពី​អាជ្ញាធរ​ដែនដី​ភូមិ​សង្កាត់​ស្រុក​នឹង​សុំ​កម្លាំង​សមត្ថកិច្ច​ដើម្បី​ការពារ​សុវត្ថិភាព​សន្តិសុខ​ជូន​កម្ម​ពិធី​ និង​ទស្សនិកជន»។

លោក​បន្ត​ថា បើ​ច្បាប់​ប្រកប​អាជីវកម្ម​សិល្បៈ​វិញ​គ្រប់​ក្រុម​ល្ខោន ឬ​វង់​ល្ខោន​នីមួយ​ៗ​ក្នុង​ប្រទេស​ គឺ​ត្រូវ​​តែ​មាន​​ច្បាប់​ចេញ​ដោយ​ក្រសួង ឬ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ចេញ​លិខិត​អនុញ្ញាត​ឲ្យ​សំគាល់ ឈ្មោះ ក្រុម​ល្ខោន​បាសាក់​នោះ ឬ​ក្រុម​​តន្ត្រី​នោះ ឬ​ក្រុម​ភ្លេងការ​នោះ ដើម្បី​ដាក់​តាម​ខ្លួន​ពេល​សមត្ថកិច្ច​សួរ​រក​យើង​គឺ​មាន និយាយ​រួម​​ទៅ​ម្ចាស់​កម្មវិធី​បុណ្យ ត្រូវ​តែ​​សុំច្បាប់​កម្មវិធី​​បុណ្យ​ហើយ​ពិធី​នោះ និង​បាន​រាយ​កម្មពិធី​មាន ក្រុងពាលី សូត្រ មន្ត ទេសនា ។

តួឯក​ល្ខោន​បាសាក់​លោក អុល សំអាង បាន​បន្ត​ថា បើ​ពេល​រាត្រី​មាន​សម្តែង​សិល្បៈ​ដាក់​សិល្បៈ​ល្ខោន​បាសាក់​ក្រុម​ណា​ ឬ​តន្ត្រី​​ក្រុម​ណា ឬ​ដាក់​ចាប៉ី​ ឬ​អាយ៉ៃ​ដែល​គេ​ចែក​ធៀប​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​នោះ​ ជា​ភារៈ​ម្ចាស់​ដើម​ទាន​ ប្រធាន​ដើម​បុណ្យ​ជា​​អ្នក​ទទួល​ខុសត្រូវ ហើយ​បើ​​បាន​អនុញ្ញាត​ពី​ស្រុក​ហើយ​ត្រូវ​ប្រាប់​​មូលដ្ឋាន​បន្ថែម​ទៀត​ដើម្បី​​មេភូមិ មេ ប៉ុស្តិ៍ មេឃុំ លោក​កាន់​តែ​ជ្រាប​ហើយ​​សម្រួល​សន្តិសុខ​ការពារ។

លោក អុល សំអាង បញ្ជាក់​ដែរ​ថា រាល់​ពេល​សម្តែង​សិល្បៈ​ល្ខោន​ម្តង​ៗ​ប្រជាជន​មក​ទស្សនា​រាប់ពាន់​នាក់ កន្លែង​ខ្លះ​ឈាន​​ដល់​ម៉ឺន​នាក់ ដូច្នេះ​ត្រូវ​ការ​សុវត្ថិភាព​​ សន្តិសុខ​ណាស់​រួមគ្នា​គោរពច្បាប់​….។ លោក​បន្ថែម​ដោយ​ការ​អំពាវ​​ទៀត​ថា ត្រូវ​រួមគ្នា​លើក​ស្ទួយសិល្បៈ​​ល្ខោន​បុរាណជាតិ​កុំ​​ឲ្យ​បាត់បង់ ឬធ្លាក់ចុះ ឲ្យ​​ស្ថិតស្ថេរ​ជា​និរន្តន៍៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម