Connect with us

ព័ត៌មានជាតិ

​ហេដ្ឋារចនាសម្ព័ន្ធ​ធំពីរ​ចាយ​លុយខ្ទង់​​ពាន់​​លាន​ដុល្លារ ត្រូវ​បានលើក​យក​មកពិភាក្សា​

បានផុស

នៅ

កាលពី​ពេល​ថ្មីៗ​នេះ មាន​ការ​រៀបចំ​បើក​កិច្ច​ប្រជុំគណៈកម្មការអន្តរក្រសួងដើម្បី​ពិភាក្សា​​លើ​គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ធំ​​ចំនួន​ពីរ​ដែល​គ្រោង​ចាយ​ទុន​វិនិយោគ​ខ្ទង់ពាន់​លាន​ដុល្លារ​។

កាលពី​ថ្ងៃ ០៨ ខែ​ធ្នូ ២០២៣ លោក​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង បាន​បើក​កិច្ច​ប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។

កិច្ច​ប្រជុំនេះ​មានការ​ចូលរួមពី​​លោក​ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និង​ជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ដែល​មានប្រវែង ១៣៥ គីឡូម៉ែត្រ និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានប្រវែងប្រមាណ ៣ គីឡូម៉ែត្រ បាន​ប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​។

គម្រោង​ផ្លូវនេះ​គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគ សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ ភាគរយជា​ទុន​វិនិយោគ​​របស់ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន និង៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។ ដោយឡែកស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨ លានដុល្លារអាម៉េរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលក៏នឹងរួមចំណែកនូវថវិកាបដិភាគមួយចំនួនទៀត សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗសម្រាប់គម្រោងទាំងពីរ។

ដោយឡែក កាលពី​ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ក៏មាន​រៀបចំ​​កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ក្រោម​វត្តមាន​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីនិង​ជា​អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីប្រជុំពិភាក្សាជំរុញការអនុវត្តគម្រោងនេះ។

គម្រោងផ្លូវនាវាចរណ៍នេះ បានទទួលការអនុម័តគាំទ្រពីរាជរដ្ឋាភិបាលនីតិកាលទី ៦ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៣ ដោយបានប្រសិទ្ធនាមថាគម្រោង “ព្រែកជីកហ្វូណនតេជោ”។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលនីតិកាលទី ៧ បានបន្តការយកចិត្តទុកដាក់ដោយផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ដើម្បីពន្លឿនដំណើរការអនុវត្តគម្រោងនេះផងដែរ។ ជាក់ស្ដែងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកគម្រោង “ព្រែកជីកហ្វូណនតេជោ” ថាជាគម្រោងដែលទាញសមុទ្រឱ្យជាប់ទន្លេ ដែល​បន្ទាប់ពីគម្រោងលេចចេញជារូបរាងឡើងរួចរាល់ នឹងជួយបង្កើនលទ្ធភាពក្នុងការដឹកជញ្ជូនពីខេត្តដែលជាប់​ដងទន្លេសាប ជាប់ដងទន្លេមេគង្គ ចុះទៅសមុទ្របានកាន់តែលឿន ហើយសេកដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយ​ដង​ទន្លេនឹងកាន់តែរីកចម្រើនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

កម្មករ​រោងចក្រ​ដា​លី​ នៅ​កំពង់ស្ពឺ ចូល​ធ្វើការធម្មតា​នៅ​ថ្ងៃ​​ទី ​២៣ ស្អែក​នេះ

សន្តិសុខសង្គម៥ ម៉ោង មុន

លោក​ ជេត ជាលី ថា ​គ្រោះ​ថ្នាក់ ​និង​អាក្រក់​បំផុត​​ ​មាន​មនុស្ស​​ប្រលែង​កូន​​​ក្រពើ ​ក្នុង​ទឹក​ស្រះ​នៅ​​សាកលវិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ​

ព័ត៌មានជាតិ៦ ម៉ោង មុន

ដង្ហែ​ក្បួន​ពិធីបុណ្យ​ពិសាខ​បូជា​យ៉ាង​អធិកអធម​នៅ​ខេត្ត​សៀមរាប​

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គិភ័យ​​ឆាប​ឆេះ​ឃ្លាំង​ស្តុក​អីវ៉ាន់​ចុង​ភៅ ​នៅ​ស្រុក​មេមត់​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ីរ៉ង់ ចង្អុលចំប្រទេសដែលនាំឲ្យកើតមានសោកនាដកម្មធ្លាក់ឧទ្ធម្ភាគចក្រ ស្លាប់ប្រធានាធិបតី

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

រាជិនីក្រមា មាន សូនីតា លើកម្រាលព្រំក្រហមរំលេចឈុតក្រមាខ្មែរអមព័ន្ធដោយអក្សរយ័ន្តនិងមួកក្រមាច្នៃពីស្លឹកត្នោត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មរណភាពរបស់ប្រធានាធិបតី អ៊ីរ៉ង់ ជះឥទ្ធិពលយ៉ាងណាដល់នយោបាយផ្ទៃ​ក្នុង និងពិភពលោក?

ព័ត៌មានជាតិ១៥ ម៉ោង មុន

រន្ទះបាញ់ផ្ដាច់ជីវិតមនុស្សម្នាក់ និងគោមួយក្បាល នៅបាត់ដំបង

សន្តិសុខសង្គម៥ ម៉ោង មុន

លោក​ ជេត ជាលី ថា ​គ្រោះ​ថ្នាក់ ​និង​អាក្រក់​បំផុត​​ ​មាន​មនុស្ស​​ប្រលែង​កូន​​​ក្រពើ ​ក្នុង​ទឹក​ស្រះ​នៅ​​សាកលវិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

វិនិយោគិនកម្ពុជា និងវៀតណាម ចាប់ដៃគ្នាបង្កើត​ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីន និងគ្រឿងបន្លាស់កែច្នៃគ្រាប់ស្វាយចន្ទីនៅកំពង់ស្ពឺ

Sokha Hotels

ព័ត៌មានពេញនិយម