ជីវិតកម្សាន្ដ
អ្នកគាំទ្រសង្ស័យថា Cheer និងមិត្តប្រុសហៃសូ ត្រូវរ៉ូវគ្នាវិញ ក្រោយលេចមុខក្នុងថ្ងៃកំណើត
អ្នកគាំទ្រជាច្រើនហាក់បង្ហាញការសង្ស័យជាខ្លាំងថា Cheer Thikumporn អាចត្រលប់មកត្រូវរ៉ូវគ្នាជាមួយនឹងអ្នកជំនួញហៃសូវិញ បន្ទាប់ពីតារាសម្ដែងស្រីរូបនេះបាន Surprise ខួបកំណើតឲ្យអតីតមិត្តប្រុស Hi-So Big Bencharongkul។

ក្រោយលេចឮដំណឹងបែកគ្នារបស់គូស្នេហ៍ដែលមហាជនតែងទន្ទឹងរង់ចាំថ្ងៃមង្គល វាបានធ្វើឲ្យមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងមិនជឿថានេះគឺជាព័ត៌មានពិតឡើយ។ នេះក៏ដោយសារតែមួយគូនេះ គឺបានសាងទំនាក់ទំនងជាមួយគ្នាអស់រយៈពេលជាង៤ឆ្នាំហើយ។
ទោះបីជាពួកគេផ្លាស់ប្តូរពីគូស្នេហ៍ទៅជាមិត្តភាពក៏ដោយ ប៉ុន្តែអ្នកគាំទ្រនៅតែសង្ឃឹមថាគូស្នេហ៍មួយគូនេះនឹងត្រលប់មកវិញម្តងទៀត។ ក្រោយមកនៅយប់ថ្ងៃសៅរ៍ទី ១៦ ខែធ្នូឆ្នាំ ២០២៣ អ្នកជំនួញប្រុស Hi-So Big បានប្រារព្ធខួបកំណើតរបស់គាត់ជាមួយនឹងក្រុមមិត្តភ័ក្តិដិតដែលផ្តល់ការភ្ញាក់ផ្អើលក្នុងថ្ងៃខួបកំណើតយ៉ាងកក់ក្តៅ មិត្តភ័ក្តិបានចែករំលែកពេលវេលាដ៏គួរឲ្យចាប់អារម្មណ៍នៅលើ IG Story របស់ពួកគេរៀងៗខ្លួន។

ទោះយ៉ាងណាក៏ដោយក្នុងថ្ងៃខួបកំណើតរបស់ Hi-So Big ដែលបង្ហាញរូបភាពផ្លុំនំខេកដ៏ធំមួយមហាជនជាច្រើននាំគ្នាចាប់អារម្មណ៍ថា ពិធីដ៏សំខាន់នេះមានវត្តមានរបស់អតីតមិត្តស្រី Cheer មកចូលរួមដែរ។ ក្រោយពីផ្អាករឿងភ្ញាក់ផ្អើល អ្នកគាំទ្រស្ថិតក្នុងភាពស្រពេចស្រពិល ខណៈម្នាក់ៗសង្ស័យថាពួកគេអាចត្រលប់មកត្រូវរ៉ូវគ្នាវិញហើយែយ៉ាងណា?
ប៉ុន្តែ កាលពីកន្លងទៅថ្មីៗនេះ Mint ដែលជាមិត្តជិតស្និទ្ធរបស់ Cheer បានចេញមកនិយាយក្នុងកម្មវិធី Khao Sai Khai នៅទូរទស្សន៍ Thairath TV ដោយទម្លាយមូលហេតុនៃការបែកបាក់ថា គាត់បានជួប Cheer ចុងក្រោយមុនពេលទៅប្រទេសជប៉ុន។ វាដូចជាមនុស្សពីរនាក់រស់នៅជាមួយគ្នា ហើយមានអារម្មណ៍ថានៅពេលដែលពួកគេបានជួបគ្នា នៅចំណុចជាក់លាក់មួយដែលនឹងឈានទៅជំហានបន្ទាប់។ មិនមែនមកពីភាគីទីបីណាដែលចូលមកបំបែកពួកគេទេ អត់មានទាល់តែសោះ ពួកគេចុះសម្រុងគ្នាបានល្អណាស់។
ក្នុងនោះមិត្តរបស់ Cheer បាននិយាយបន្ថែមទៀតថា មានរឿងជាច្រើនដែលពួកគេឆ្លងកាត់ជាមួយគ្នា។ ពួកគេមិនដឹងថាពួកគេនឹងបន្តទៅថ្ងៃអនាគតដោយរបៀបណា? វាមិនមែនអំពីការរៀបការទេ គឺគេនិយាយរឿងមួយដែលមិនអាចប្រាប់អ្នកទាំងអស់គ្នា។ តាមពិតទៅ មនុស្សម្នាក់ៗមានកាតព្វកិច្ច និងគោលបំណងក្នុងជីវិតរៀងៗខ្លួន ហើយយើងនិយាយអំពីវា តើវាចប់ហើយឬនៅ? ពេលនោះអ្នកទាំងពីរកំពុងស្ថិតក្នុងអារម្មណ៍នៃការលើកទឹកចិត្តដ៏ភាពតានតឹង។ វាដូចជា ពួកគេលែងសក្តិសមជាមួយគ្នាទៀតហើយ។
យ៉ាងណាមិញ ដំណឹងនៃការបែកគ្នានេះមិនអាចបង្ខំឲ្យភាគីណាម្នាក់និយាយចេញមកនោះទេ ទស្សនិកជនដែលគាំទ្រមានតែទុកពេលឲ្យពួកគេតែប៉ុណ្ណោះ។ ចំណែកឯងរឿងមួយគូនេះនឹងវិលមកវិញឬអត់ យើងត្រូវរង់ចាំស្តាប់ពីមាត់របស់ពួកគេទាំងពីរនោះទេ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មុខជំនួញរបស់ Best ដែលជាកូនស្រីអតីតអ្នកប្រដាល់ Somrak ពិតជាមិនធម្មតា
ចុចអាន៖មិត្តជិតស្និទ្ធទម្លាយមូលហេតុដែល Cheer និងមិត្តប្រុសបែកគ្នា មិនមែនជនទី ៣
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


