ជីវិតកម្សាន្ដ
មិត្តជិតស្និទ្ធទម្លាយមូលហេតុដែល Cheer និងមិត្តប្រុសបែកគ្នា មិនមែនជនទី ៣
អ្នកគាំទ្របាននិងកំពុងតែអបអរដល់គូស្នេហ៍ Cheer Thikumporn និងមិត្តប្រុសហៃសូលោក Hiso Big Bencharongkul ប៉ុន្តែបែរជាស្រងាកចិត្តយ៉ាងធំនិងមានការភ្ញាក់ផ្អើល នៅពេលលេចព័ត៌មានថាពួកគេបានបែកគ្នាហើយក្រោយ ក្រោយពីស្រលាញ់គ្នាជាង៤ឆ្នាំមក ។
ទោះយ៉ាងណាក៏ដោយ ដំណឹងនៃការបែកបាក់របស់គូស្នេហ៍មួយគូនេះ បានធ្វើឲ្យទស្សនិកជនជាច្រើនហាក់មិនអស់ចិត្តនិងមានមន្ទិលសង្ស័យយ៉ាងច្រើនលើពួកគេ។ ជាពិសេសអ្នកគាំទ្រគិតថា អាចនឹងមានជនទី៣ចូលមកលូកលាន់ទើបធ្វើឲ្យប្រេះឆាបែបនេះ។
ក្រោយមក កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធី Khao Sai Khai មិត្តជិតស្និទ្ធរបស់ Cheer បានចេញមុខមកទម្លាយពីមូលហេតុនៃការបែកគ្នារបស់គូស្នេហ៍ដែលគ្រប់គ្នាតែងទន្ទឹងរង់ចាំថ្ងៃមង្គល។

មិត្តជិតស្និទ្ធរូបនេះបានបង្ហើបថា គូស្នេហ៍មួយគូនេះបាននិយាយនិងជួបជាមួយអ្នកលើកទឹកចិត្តមុនទៅជប៉ុន។ វាដូចជាមនុស្សពីរនាក់រស់នៅជាមួយគ្នា ហើយមានអារម្មណ៍ថានៅពេលដែលពួកគេបានជួបគ្នា នៅចំណុចជាក់លាក់មួយដែលនឹងឈានទៅជំហានបន្ទាប់ វាពិតជាគ្មានបញ្ហាអ្វីទាំងអស់។ មិនមែនមកពីភាគីទីបីណាដែលចូលមកបំបែកពួកគេទេ អត់មានទាល់តែសោះ ពួកគេចុះសម្រុងគ្នាបានល្អណាស់។
ក្នុងនោះមិត្តរបស់ Cheer បាននិយាយបន្ថែមទៀតថា មានរឿងជាច្រើនដែលពួគគេឆ្លងកាត់ជាមួយគ្នា។ ពួកគេមិនដឹងថាពួកគេនឹងបន្តទៅថ្ងៃអនាគតដោយរបៀបណា? វាមិនមែនអំពីការរៀបការទេ គឺគេនិយាយរឿងមួយដែលមិនអាចប្រាប់អ្នកទាំងអស់គ្នា។ តាមពិតទៅ មនុស្សម្នាក់ៗមានកាតព្វកិច្ច និងគោលបំណងក្នុងជីវិតរៀងៗខ្លួន ហើយយើងនិយាយអំពីវា តើវាចប់ហើយឬនៅ? ពេលនោះអ្នកទាំងពីរកំពុងស្ថិតក្នុងអារម្មណ៍នៃការលើកទឹកចិត្តដ៏ភាពតានតឹង។ វាដូចជា ពួកគេលែងសក្តិសមជាមួយគ្នាទៀតហើយ។

យ៉ាងណាក៏ដោយ ត្បិតថាគូនេះបានបានបែកគ្នាឬមិនទាន់ចេញមុខមកទម្លាយការពិតថាជាយ៉ាងណា ប៉ុន្តែអ្នកទាំងពីរនៅតែគាំទ្រគ្នាទៅវិញទៅមក។ ពួកគេបានអរគុណគ្នាចំពោះសេចក្តីសប្បុរសសេចក្ដីល្អមានឲ្យគ្នាកន្លងមក។ ពួកគេមិនបានឈ្លោះគ្នា ឬស្អប់គ្នានោះទេ ពេលនេះអាចត្រឹមជាមិត្តឬមនុស្សធ្លាប់ស្គាល់តែប៉ុណ្ណោះ។
យ៉ាងណាមិញ បើទោះជាមានព័ត៌មានលេចឮពីទំនាក់ទំនាក់ទំនង៤ឆ្នាំរបស់ Cheer Thikumporn និងមិត្តប្រុសដែលជាអ្នកស្នងមរតករបស់គ្រួសារអ្នកជំនួញដ៏ល្បីល្បាញ Hi-So Big Bencharongkul ប្រែជាប្រេះឆាកក្ដី។ ទស្សនិកជនមានតែរង់ចាំតារាសម្ដែងស្រីរូបនេះ ចេញមកផ្ដល់បទសម្ភាសន៍ឲ្យកាន់តែច្បាស់ និងដូចពាក្យចចាមអារ៉ាមដូចគេចុះផ្សាយឬអត់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖LINE
ចុចអាន៖ស្នេហា៤ឆ្នាំរបស់ Cheer និងមិត្តប្រុសហៃសូ ពេលនេះបន្សល់ទុកត្រឹមមិត្តភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


