ជីវិតកម្សាន្ដ
សេដ្ឋីនី Pang សរសើរចំៗថា Cherry ជាតារាស្រីស្អាតពីធម្មជាតិពិតៗ
ពិធីជប់លៀងឆ្លងឆ្នាំដែលមហាជនជាច្រើនទន្ទឹងរង់ចាំ បានចាប់ផ្ដើមកាលពីប៉ុន្មានថ្ងៃនេះ ដោយមានការចូលរួមពីតារាស្រីនៃវិស័យសិល្បៈជួរមុខក្នុងប្រទេសថៃ អបអរយ៉ាងសប្បាយរីករាយ។ ក្នុងការជួបជុំនេះនេះផងដែរ ក៏មានតែក្រុមមិត្តភ័ក្តិជិតស្និទ្ធរបស់លោកស្រី Nualphan Lamsam ឬក្នុងវិស័យបាល់ទាត់ស្គាល់ថាជា Madam Pang តែប៉ុណ្ណោះ ។

តាមរយៈរូបភាពប៉ុន្មានសន្លឹកដែលបង្ហោះពីតារាស្រីៗទាំងនោះគេសង្កតឃើញវត្តមានដូចជា Aum Patcharapa, Noon Woranuch, Ann Thongprasom, Aff Taksaorn, Sririta Jensen, Nat Myria, Cherry Khemapsorn មកចូលរួមយ៉ាងសប្បាយរីករាយ។
យ៉ាងណាក៏ដោយ បន្ទាប់ពីពិធីជប់លៀងបានបញ្ចប់យ៉ាងរលូនក្រោមការដឹកនាំរបស់លោកជំទាវ Pang ខ្លួនគាត់ផ្ទាល់បានបានបង្ហោះរូបថតមួយសន្លឹក រួមជាមួយនឹងសារថ្លែងអំណរគុណចំពោះក្រុមមិត្តស្រីៗ ដែលបានចូលរួមសប្បាយរីករាយនាពេលនោះ។
លើសពីនេះទៀតសោត Madam Pang បានបង្ហោះរូបភាពជាមួយតារាសម្ដែង Cherry Khemupsorn និងសរសេរចំណងជើងថាបែបសរសើរចំៗថា “ស្រលាញ់មនុស្សស្អាតពីធម្មជាតិ” ព្រមទាំងថេកឲ្យសាម៉ីខ្លួនផ្ទាល់តែម្ដង។ ស្របពេលដែលមហាជនប្រុសស្រីជាច្រើនបានសម្ដែងការយល់ស្របនិងមតិនេះហើយថា គាត់ពិតជាស្អាតពីធម្មជាតិមែន ខណៈអ្នកខ្លះបានបញ្ចេញមតិថា ទស្សនាភាពយន្តដែល Cherry សម្ដែងតាំងពីក្មេង ឥលូវគាត់នៅតែស្អាតឥតខ្ចោះដដែល។

យ៉ាងណាក៏ដោយ នេះក៏មិនមែនជារឿងប្លែកទេ សម្រាប់តារាស្រីៗមកប្រជុំគ្នាក្នុងផ្ទះរបស់អ្នកចាត់ការជម្រើសជាតិថៃរូបនេះរៀងរាល់ឆ្នាំ។ ជារឿយៗឲ្យតែមុនដំណាច់ឆ្នាំ Madam Pang តែងតែរៀបចំការជួបជុំអបអរឆ្នាំថ្មីជាមួយមិត្តភក្តិដែលសុទ្ធសឹងតែជាតារាល្បីជួរមុខក្នុងប្រទេសថៃមិនដែលអាក់ខានឡើយ៕





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ពិធីជប់លៀងឆ្លងឆ្នាំរបស់ម៉ាដាម Pang ប្រជុំសុទ្ធតែកំពូលតារាជួរមុខ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


