ជីវិតកម្សាន្ដ
ពិធីជប់លៀងឆ្លងឆ្នាំរបស់ម៉ាដាម Pang ប្រជុំសុទ្ធតែកំពូលតារាជួរមុខ
ជារៀងរាល់ឆ្នាំ Nualphan Lamsam ឬក្នុងវិស័យបាល់ទាត់ស្គាល់ថាជា Madam Pang តែងតែប្រារព្ធពិធីជួបជុំក្រុមមិត្តជិតស្និតរបស់លោកស្រីមិនដែលអាក់ខាន។ ក្នុងនោះគេសង្កេតឃើញនូវវត្តមានតារាល្បីៗជួរមុខដូចជា Aum Patcharapa, Noon Woranuch, Ann Thongprasom, Aff Taksaorn, Sririta Jensen, Nat Myria, Cherry Khemapsorn មកចូលរួមយ៉ាងសប្បាយរីករាយ។

មិនខុសពីឆ្នាំមុនឡើយ ចុងឆ្នាំ២០២៣នេះ វាក៏ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់សកម្មភាពអបអរបុណ្យចូលឆ្នាំថ្មី នៅវិមានរបស់ Madam Pang ដោយលោកស្រីបានអញ្ជើញតារាស្រីៗក្នុងសង្គមថៃដ៏ល្បី ដែលទស្សនិកជនតែងចំណាំថា ពួកគេគឺជាមិត្តស្និតស្នាលនឹងប្រធានសហព័ន្ធបាល់ទាត់ថៃរូបនេះខ្លាំងបំផុត។
ទោះយ៉ាងណាក៏ដោយ ឆ្នាំនេះខុសពី២០២២ ផ្ទះរបស់សេដ្ឋិនីលំដាប់រូបនេះស្រាប់តែលេចមុខតារាសម្ដែងវ័យក្មេងលោក Chanon Santinatornkul ឬ Non និង Tor មកជាមួយផងដែរ។ ដែលនេះបានធ្វើឲ្យទស្សនិកជនហាក់បង្ហាញចំណាប់អារម្មណ៍ភ្ញាក់ផ្អើលខ្លាំង។ ក៏ប៉ុន្តែសម្រាប់មហាជនមួយចំនួនទៀតអាចទស្សទាយដឹងថា វត្តមានតារា Non គឺដោយសារតែ Aff ត្រសងមកតែប៉ុណ្ណោះ។
ជាមួយគ្នានោះដែរទៀត តារាសម្ដែងជើងចាស់ Noon Woranuch បានចែករំលែករូបភាពក្នុងបរិយាកាសសប្បាយរីករាយពោរពេញដោយស្នាមញញឹម ក្នុងពិធីដ៏ឧឡារិកនេះលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាង ដោយសរសេរសំណេរថា រីករាយពិធីជូបជុំមិត្តមុនដំណាច់ឆ្នាំ។
យ៉ាងណាមិញ មិនមែនជារឿងប្លែកនោះទេសម្រាប់តារាស្រីៗមកប្រជុំគ្នាក្នុងផ្ទះរបស់អ្នកចាត់ការជម្រើសជាតិថែរូបនេះ ជារៀងរាល់ឆ្នាំ។ ជារឿយៗឲ្យតែមុនដំណាច់ឆ្នាំ Madam Pang តែងតែរៀបចំការជួបជុំអបអរឆ្នាំថ្មីជាមួយមិត្តភក្តិដែលសុទ្ធសឹងតែជាតារាល្បីជួរមុខក្នុងប្រទេសថៃ៕






អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចូលរួមមង្គលការមិត្តសំឡាញ់ Chompoo Araya តុបតែងកាយអស់រាប់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


