Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​ក្រចេះ​​ឲ្យ​​បន្ត​ជំរុញ​ផ្សព្វផ្សាយ​​ជ្រើសរើសសិស្សក្រីក្រមក​​សិក្សា​​ជំនាញ​បច្ចេកទេស​និងវិជ្ជាជីវៈ

បានផុស

នៅ

កាលពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មាធិការបណ្តុះបណ្តាលនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសានខេត្តក្រចេះ បាន​បើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារសម្រេចបានឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ភឹម ភីរ៉ា អភិបាលរងខេត្តនិងជាប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅ​ក្នុងអង្គប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលខេត្តក្រចេះ លោក ភឹម ភីរ៉ា បានជំរុញឱ្យវិទ្យាស្ថានសហការ​ជាមួយអាជ្ញាធរ ក្រុង ស្រុក ត្រូវធ្វើផែនទីស្ថិតិអំពីដៃគូពាក់ព័ន្ធធ្វើការឱ្យចំដើម្បីងាយស្រួលក្នុងការបញ្ជូនសិស្សទៅហាត់ការ និងរៀបចំកសាងផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨ របស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្តសម្រាប់ខេត្តក្រចេះ និងភូមិភាគ​ឦសាន ក្នុងការផ្សព្វផ្សាយជ្រើសរើសសិស្សនៃកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស​និងវិជ្ជាជីវៈសម្រាប់គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យគ្រប់តាមផែនការ និងបន្តកៀរគរជ្រើសរើសគ្រូឧទ្ទេសជំនាញ បំពេញក្នុងរចនាសម្ព័ន្ធដើម្បី​រៀបចំប្រព័ន្ធ​ផ្សព្វផ្សាយអំពីផែនការសកម្មភាព និងគោលដៅរបស់វិទ្យាស្ថានតាមប្រព័ន្ធបណ្តាញផ្សាព្វផ្សាយសង្គម សភា​ពាណិជ្ជកម្ម ត្រូវទំនាក់ទំនងជាមួយក្រុមហ៊ុន សហគ្រាសដៃគូ ដើម្បីផ្តល់កម្មសិក្សាការងារនិងការអនុវត្តជាក់ស្តែងដល់សិស្សនិស្សិតគ្រប់គ្នា។

រាជរដ្ឋាភិបាលថ្មី​ក្រោមការ​ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានអនុវត្តកម្មវិធីនយោបាយ​​ជាអាទិភាពចំនួន ៦ ចំណុច ដោយក្នុងនោះមានរួមបញ្ចូលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដែលផ្ដោតជាចម្បងលើការផ្តល់ការបណ្ដុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ ក្នុងអាណត្តិទី ៧ សម្រាប់ខេត្តក្រចេះ ៦៣០ នាក់ ក្នុងឆ្នាំ២០២៤ ។

តាមការបញ្ជាក់ពី លោក អ៊ង់ គឹមភឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសានបានឱ្យដឹងថា វិទ្យាស្ថានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនសហគ្រាសក្នុងខេត្តក្រចេះលើមុខជំនាញទាំង ៨ សរុបបាន ១០១ កន្លែង ក្រុមហ៊ុនចំនួន ២៧ កន្លែង សហគ្រាសចំនួន ៧៤ កន្លែង ធ្វើកិច្ចសហប្រតិបត្តិការបានចំនួន ៩១ កន្លែង និងចុះ MOU បានចំនួន ១០ កន្លែង៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម