ព័ត៌មានអន្ដរជាតិ
ប្រមុខ UN ៖ ២០២៣ ជាឆ្នាំរងទុក្ខវេទនា អំពើហិង្សា និងភាពវឹកវរនៃអាកាសធាតុ
ប្រមុខអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយនៅក្នុងសារជាវីដេអូសម្រាប់ឆ្នាំថ្មីថា “២០២៣ គឺជាឆ្នាំនៃការរងទុក្ខវេទនា អំពើហិង្សា និងភាពវឹកវរនៃអាកាសធាតុ ។ មនុស្សជាតិរងការឈឺចាប់ ហើយភពផែនដីរបស់យើងស្ថិតក្នុងគ្រោះថ្នាក់ ជាពិសេស ២០២៣ គឺជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រា ។

ទន្ទឹមន លោក Guterres ក៏បានសម្តែងក្តីសង្ឃឹមសម្រាប់ឆ្នាំ ២០២៤ ថានឹងមានអ្វីល្អៗ ហើយបានជំរុញឲ្យប្រជាជនពិភពលោកមានការបង្រួបបង្រួមដើម្បីកសាងទំនុកចិត្តឡើងវិញ ស្របពេលដែលប្រជាជនកំពុងរងទុក្ខវេទនា ដោយសារតែការកើនឡើងនៃភាពក្រីក្រ និងភាពអត់ឃ្លានដែលបណ្ដាលមកពីសង្គ្រាមដ៏ឃោរឃៅ និងខ្វះការជឿទុកចិត្តគ្នា ។
ប្រមុខ UN រូបនេះបានលើកឡើងទៀតថា “ការភ្ជង់កាំភ្លើងដាក់គ្នានឹងនាំតែសេចក្ដីអន្តរាយប៉ុណ្ណោះ ហើយពិភពលោកនឹងស្ថិតនៅចំណុចខ្លាំងបំផុត គឺនៅពេលមនុស្សជាតិឈរជាមួយគ្នា ។ ឆ្នាំ ២០២៤ ត្រូវតែជាឆ្នាំសម្រាប់ការកសាងទំនុកចិត្ត និងស្តារក្តីសង្ឃឹមរបស់យើងឡើងវិញ ។ យើងត្រូវតែរួមគ្នាបែងចែក ក៏ដូចជារកដំណោះស្រាយរួមគ្នា ជាពិសេសយើងត្រូវតែមានសកម្មភាពអាកាសធាតុ ឱកាសសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុសកលប្រកបដោយយុត្តិធម៌សម្រាប់យើងទាំងអស់គ្នា” ។

លោក Guterres បានបន្ថែមថា ពិភពលោកត្រូវតែឈរប្រឆាំងនឹងការរើសអើង និងការស្អប់ខ្ពើមដែលបំពុលទៅដល់ទំនាក់ទំនងរវាងប្រទេស និងសហគមន៍ ហើយបច្ចេកវិទ្យាថ្មីៗដូចជា បញ្ញាសិប្បនិមិត្ត (AI) ក៏គួរតែត្រូវបានប្រើប្រាស់ឲ្យបានល្អ និងត្រូវតាមស្ដង់ដារ ។
ជាចុងក្រោយប្រមុខ UN រូបនេះបញ្ជាក់ថា “អង្គការសហប្រជាជាតិនឹងបន្តប្រមូលផ្តុំពិភពលោកដើម្បីសន្តិភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងមានសិទ្ធិមនុស្សត្រឹមត្រូវ ហើយសូមយើងទាំងគ្នាសម្រេចចិត្តប្រែឆ្នាំ ២០២៤ ទៅជាឆ្នាំនៃការកសាងទំនុកចិត្ត និងក្តីសង្ឃឹមលើអ្វីៗទាំងអស់ដែលយើងអាចសម្រេចបានរួមគ្នា ហើយខ្ញុំក៏សូមជូនពរអ្នកឲ្យមានសុភមង្គលក្នុងឆ្នាំថ្មីនេះផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ព្រឹត្តិការណ៍ពិភពលោកក្នុងឆ្នាំ ២០២៣ ជាពិសេសការផ្ទុះយាន Titan និងសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


