ព័ត៌មានជាតិ
លោក ជីវ ផល្លី ស្នើឱ្យមានកិច្ចសហការបន្ថែមជាមួយស្ថាប័នពាក់ព័ន្ធក្នុងការបង្រ្កាបការជួញដូរមនុស្ស និងផ្លូវភេទ
អគ្គស្នងការរងនគរបាលជាតិ លោក ជីវ ផល្លី បានជំរុញឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអង្គភាព ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងអង្គការដៃគូ ដើម្បីទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទឱ្យមានប្រសិទ្ធភាព ជាពិសេស ធ្វើយ៉ាងណាឱ្យពលរដ្ឋមានការយល់ដឹងពីបញ្ហានេះកាន់តែច្រើន។ នេះបើតាមការផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុកអគ្គស្នងការនគរបាលជាតិ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នេះ។

លោក លើកឡើងបែបនេះ នៅពេលដែលលោកបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស និងអំពីធ្វើអាជីវកម្មផ្លូវភេទដែលបានអនុវត្តកន្លងមក (២០២៣) នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នេះ។ នៅក្នុងកិច្ចប្រជុំនេះ លោកបានផ្តោតសំខាន់ទៅ លើការលើកកម្ពស់កិច្ចសហការ និងសហប្រតិបត្តិការរវាង នាយកដ្ឋាន និងរាជធានី-ខេត្ត ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដែលបច្ចុប្បន្ននេះលោកឃើញថា អំពើជួញដូរមនុស្សមានភាពប្រែប្រួល ស្ថានភាពសាមញ្ញធម្មតាទៅជាស្ថានភាពស្មុគស្មាញ ជាហេតុអ្វើឱ្យគ្រប់ភាគីទាំងអស់ត្រូវយល់ដឹង និងចូលរួមទប់ស្កាត់តាមរយៈការលើកម្ពស់សមត្ថភាពនិងការបង្រ្កាប សង្រ្គោះជនរងគ្រោះ។

ក្រៅពីការជំរុញឱ្យមានការពង្រឹងកិច្ចសហប្រតិបតិ្តការជាមួយភាគីពាក់ព័ន្ធក្នុងការចូលរួមទប់ស្កាត់បង្ក្រាបនេះ លោក ជីវ ផល្លី ក៏បានចែករំលែកនូវចំណុចមួយចំនួនទៀតផងដែរ។ លោកបានជំរុញឱ្យមានការ រួមគ្នាក្នុងការលើកកម្ពស់សមត្ថភាពការយល់ដឹងតាមរយៈការបណ្តុះបណ្តាល កិច្ចប្រជុំ និង សិក្ខាសាលានានា។ ពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការនគរបាលប្រឆាំងការជួញដូរមនុស្ស និងនគរបាលប្រឆាំងការជួញដូរមនុស្សទាំងនាយកដ្ឋាន រាជធានី-ខេត្ត។
លោកក៏ចង់ឲ្យមានការស្គាល់គ្នាឡើងវិញ ដោយសារមានខេត្តខ្លះផ្លាស់ប្តូរតែងតាំងសមាសភាពថ្មី ឬក៏ចូលនិវត្ត ដូច្នេះហើយត្រូវការស្គាល់ និងយល់គ្នាឱ្យបានច្រើន។ បន្ថែមពីនេះ លោកស្នើឱ្យពង្រឹងសាមគី្គភាពផ្ទៃក្នុង រវាងនគរបាលប្រឆាំងការជួញដូរមនុស្ស និងនគរបាលប្រឆាំងការជួញដូរមនុស្ស និយាយដោយឡែក និយាយជារួមត្រូវពង្រឹងកិច្ចសហការសាមគី្គភាពរវាងនគរបាលជាតិទាំងមូល។ ជាចុងក្រោយ គឺត្រូវពង្រឹងសមត្ថភាពខ្លួនឯង ការយល់ដឹងអំពីច្បាប់ពាក់ព័ន្ធ ក្រមនីតិវិធី ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណីយ៍ និងច្បាប់ពាក់ព័ន្ធផ្សេងៗទៀត រួមទាំងច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


