Connect with us

ព័ត៌មានអន្ដរជាតិ

សប្ដាហ៍ដំបូងនៃឆ្នាំ ២០២៤ នេះ ថៃ ទាញទេសចរបរទេសបានជាង ៦០ ម៉ឺននាក់ ខណៈចិនហោះមកច្រើនជាងគេ

បានផុស

នៅ

យោងតាមការចុះផ្សាយដោយសារព័ត៌មាន The Nation បានឲ្យដឹងថា សប្ដាហ៍ដំបូងនៃឆ្នាំ ២០២៤ នេះ ភ្ញៀវទេសចរបរទេសជាង ៦០ ម៉ឺននាក់បានហោះមកលេងកម្សាន្តលើទឹកដីនៃប្រទេសថៃ ខណៈអ្នកទេសចរចិនវ៉ាដាច់ភ្ញៀវមកពីប្រទេសផ្សេងទៀតទាំងអស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Sudawan Wangsuphakijkosol រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាបាននិយាយកាលពីថ្ងៃអង្គារថាប្រទេសថៃបានទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបចំនួន ៦០៥,៥៣៧ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមករា ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចំនួននេះគឺទាបជាងសប្ដាហ៍ដំបូងនៃខែធ្នូ ឆ្នាំ២០២៣ ប្រមាណ ២៣.៣២ ភាគរយ ឬ ១៨៤,១០៦ នាក់ ។

ទន្ទឹមនោះ លោកស្រីរដ្ឋមន្ត្រីក៏បានបង្ហើបពីឫសគល់នៃការធ្លាក់ចុះនេះផងដែរថា គឺដោយសារតែផុតថ្ងៃឆ្លងឆ្នាំសកល ស្របពេលដែលចំនួននៃជើងហោះហើរមកដល់ពីទីផ្សារទេសចរណ៍ធំៗទាំងអស់មកកាន់ទឹកដីនៃប្រទេសថៃក៏ដាំក្បាលចុះដូចគ្នា ហើយគឺជាចំនួនភ្ញៀវទេសចរបរទេសកំពូលទាំង ៥ ដែលហោះហើរមកកាន់ទឹកដីថៃក្នុងសប្ដាហ៍ដំបូងនៃខែមករាឆ្នាំនេះ៖

• ចិន ៨១,៨៥៤ នាក់

• ម៉ាឡេស៊ី ៦៤,០៥៣ នាក់

• រុស្ស៊ី ៥១,៤៦៧ នាក់

• កូរ៉េខាងត្បូង ៤៣,៨៩៤ នាក់

• ឥណ្ឌា ៣០,២០៣ នាក់

ទោះជាយ៉ាងនេះក្តី លោកស្រីរដ្ឋមន្ត្រីរំពឹងថា ការហោះហើរមកដល់របស់ជនបរទេសនឹងកើនឡើងវិញក្នុងសប្តាហ៍ទី ២ នៃខែមករា ដោយសារតែគម្រោងលើកលែងទិដ្ឋាការសម្រាប់អ្នកទេសចរមកពីប្រទេសចិន និងកាហ្សាក់ស្ថាន ខណៈគោលនយោបាយ​ពន្យារ​ទិដ្ឋាការ​ស្នាក់​នៅ​សម្រាប់​ទេសចរ​រុស្ស៊ី ក៏ដូចជា​ការ​មក​ដល់​កាន់​តែ​ច្រើន​ពី​ទីផ្សារទេសចរ​ផ្លូវ​ឆ្ងាយ ​ក៏​នឹង​រួម​ចំណែក​ដល់​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ផង​ដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ចុចអាន ៖ វៀតតណាម ដាក់គោលដៅកើបលុយ ៣.៥ ពាន់លានដុល្លារពីការនាំចេញ ទុរេនក្នុងឆ្នាំ ២០២៤ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម