ព័ត៌មានអន្ដរជាតិ
អ្នកប្រើភាសារុស្ស៊ីនៅទឹកដីអ៊ុយក្រែនត្រូវផាកពិន័យជាទឹកប្រាក់ ៨៩ ដុល្លារ
អាជ្ញាធរអ៊ុយក្រែនបានអំពាវនាវប្រជាពលរដ្ឋរបស់ខ្លួនឲ្យរាយការណ៍ពីករណីប្រើប្រាស់ភាសារុស្ស៊ីនៅលើទឹកដីខ្លួន ដែលសកម្មភាពនេះគឺដើម្បីបន្ថយឥទ្ធិពលវប្បធម៌រុស្ស៊ីមកលើអ៊ុយក្រែន ។

ប្រភពសារព័ត៌មានអ៊ុយក្រែនបានឲ្យដឹងថា បណ្តឹងអំពីការប្រើប្រាស់ភាសារុស្ស៊ីនៅអ៊ុយក្រែនបានកើនឡើងប្រមាណ ៣០ ភាគរយកាលពីឆ្នាំ ២០២៣ កន្លងទៅ ។
ដោយយោងតាមការិយាល័យនៃគណកម្មការជាតិសម្រាប់កិច្ចការពារភាសាជាតិ បានបង្ហាញទិន្នន័យថា ក្នុងឆ្នាំ២០២៣ គឺមានករណីបំពានច្បាប់ភាសាជាតិប្រមាណ ៣,៦៩២ ករណីក្នុងក្របខណ្ឌទូទាំងប្រទេស ខណៈករណីនៅទីក្រុងធំៗដូចជាទីក្រុងកៀវ, ក្រុង Kharkov និងទីក្រុង Odessa គឺនៅដដែល ។
បើតាមសម្តីលោក Taras Kremen មន្រ្តីទទួលបន្ទុកកិច្ចការបណ្តឹងខាងលើបានលើកឡើងពីករណីជាក់ស្តែងដោយមានករណីផាកពិន័យជាទឹកប្រាក់ទៅលើអ្នកបើកតាក់ស៊ីនៅទីក្រុងកៀវប្រហែល ៨៩ ដុល្លារអាមេរិក ដោយមូលហេតុបម្រើសេវាដល់ភ្ញៀវរបស់ខ្លួនជាភាសារុស្ស៊ី ។

ស្របពេលជាមួយគ្នានេះ លោកក៏បានអំពាវនាវបន្ថែមឲ្យប្រជាពលរដ្ឋស្វែងយល់អំពីសកម្មភាពមួយចំនួននៅក្នុងច្បាប់ការពារភាសាជាតិ ក្នុងបំណងដើម្បីចៀសវាងការបំពានច្បាប់ ដែលសរុបន័យឲ្យខ្លីគឺបញ្ចៀសការនាំឲ្យមានឥទ្ធិពលវប្បធម៌ពីរុស្ស៊ីមកលើអ៊ុយក្រែន។
គូសបញ្ជាក់ផងដែរថា ភាសារុស្ស៊ី និងអ៊ុយក្រែនមានប្រភពកំណើតពីភាសា Slavic តែមួយ ប៉ុន្តែនៅតែមានលក្ខណៈបែកចែកដាច់ពីគ្នាបាន ទាំងតួអក្សរ។ ប៉ុន្តែនៅក្នុងចំណោមភាសាអ៊ុយក្រែនបែបទំនើប មានលាយឡំចំណុចរួមគ្នាខ្លះជាមួយភាសារុស្ស៊ី ភាសាបេឡារុស និងភាសាប្រទេសផ្សេងទៀតនៃប្រទេសជិតខាងក្នុងតំបន់៕
ប្រែសម្រួល៖ មាន រតនា
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


