កីឡា
ក្រុមបាល់បោះរទេះនារីកម្ពុជាបានឈ្នះឡាវ៥១-២៧ ជើងឯកអាស៊ី-អូសេអានី
ក្នុងការប្រកួតល្ងាចនេះក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ី-អូសេអានី និងជម្រុះប៉ារ៉ាឡាំពិក នៅប្រទេសថៃ ក្រុមបាល់បោះរទេះនារីកម្ពុជាកម្ពុជាបានយកឈ្នះក្រុមបាល់បោះរទះឡាវក្នុងលទ្ធផល ៥១-២៧ ដើម្បីបង្កើតកំណត់ត្រាថ្មីដោយទទួលបានជ័យជម្នះ៤លើកជាប់គ្នានៅវគ្គសន្សំពិន្ទុក្នុងពូលសម្រាប់វិញ្ញាសា៥ទល់៥កាលពីយប់មិញ។

ក្រុមបាល់បោះរទេះកម្ពុជាបានបន្តកំណត់ឈ្នះ៤ប្រកួតជាប់គ្នា កំពុងឈរលេខ២ក្នុងពូល B នៅពីក្រោមលេខ១ម្ចាស់ផ្ទះថៃដែលឈ្នះ៤ប្រកួតជាប់គ្នាដូចកម្ពុជា។ នៅពូលនេះមាន កម្ពុជា ឥណ្ឌា ឡាវ ហ្វីលីពីន ថៃ និងក្រុមតំណាងអាស៊ី-អូសេអានី។ ក្រុមបាល់បោះរទេះកម្ពុជាបានយកឈ្នះការប្រកួត៤លើកជាប់គ្នានៅវគ្គសន្សំពិន្ទុក្នុងពូល បន្ទាប់ពីឈ្នះក្រុមនារីហ្វីលីពីនដោយលទ្ធផល ៣៩-១២ កាលពីថ្ងៃសៅរ៍ ទី១៣ ខែមករា និងបានឈ្នះក្រុមនារីអាស៊ី-អូសេអានី ដោយលទ្ធផល ៧៩-២៩ កាលពីថ្ងៃអាទិត្យ ទី១៥ ខែមករា និងយកឈ្នះឥណ្ឌា ៦៦-៣៣។

ការប្រកួតជើងឯកតំបន់អាស៊ី-អូសេអានី IWBF AOZ និងជម្រុះព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនេះមានក្រុមជម្រើសជាតិនារីចំនួន៩ចូលរួមប្រកួតដែលត្រូវបានបែងចែកជា២ពូលសម្រាប់វិញ្ញាសា៥ទល់៥។ ពូល A មានក្រុមខ្លាំងៗ អូស្ត្រាលី ចិន និង ជប៉ុន ខណៈពូល B មាន កម្ពុជា ឥណ្ឌា ឡាវ ហ្វីលីពីន ថៃ និងក្រុមតំណាងអាស៊ី-អូសេអានី។

ការប្រកួតនៅពូល A វិលជុំសន្សំពិន្ទុក្នុងពូលប៉ះគ្នាពីរដង ខណៈនៅពូល B ប្រកួតវិលជុំសន្សំពិន្ទុប៉ះគ្នាតែម្តងប៉ុណ្ណោះ។ ក្រោយចប់ការប្រកួតសន្សំពិន្ទុ ក្រុមចំណាត់ថ្នាក់លេខ១ក្នុងពូល B ត្រូវចូលទៅចំណាត់ថ្នាក់លេខ៤ក្នុងពូល A ដោយសារពូល A មានតែ៣ក្រុមដោយទទូលបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់ប្រជែងជើងឯក IWBF AOZ Championship។
វេលាម៉ោង៥ល្ងាចនេះ ក្រុមបាល់បោះនារីកម្ពុជាត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះថៃដើម្បីប្រជែងលើកំពូលតារាង៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


