ព័ត៌មានអន្ដរជាតិ
រដ្ឋបាលលោក គីម ជុងអ៊ុន កាត់ទោសក្មេង ២ នាក់ដាក់ពន្ធនាគារ ១២ ឆ្នាំ ព្រោះមើលរឿងភាគកូរ៉េខាងត្បូង
វីដេអូលេចធ្លាយមួយដែលទទួលបានដោយវិទ្យាស្ថាន South and North Development Institute (SAND) ដែលជាអង្គការស្រាវជ្រាវធ្វើការជាមួយអ្នកលួចរត់ចេញពីប្រទេសកូរ៉េខាងជើង បានបង្ហាញនូវក្មេងប្រុសជំទង់ពីរនាក់ត្រូវបានកាត់ទោសជាប់ពន្ធនាគារ ១២ ឆ្នាំ ក្រោយពួកគេទស្សនារឿងភាគកូរ៉េខាងត្បូង។

យោងតាមប្រភពពីសារព័ត៌មាន allkpop បានបង្ហោះពីខ្សែវីដេអូមួយនិងបញ្ចាក់ថា ឃ្លិបនេះផ្ដើមថតនៅឆ្នាំ ២០២២ នៅកន្លែង Amphitheater នៅសួនច្បារ Pyeongyang Youth ។ វាបង្ហាញពីមន្ត្រីប៉ូលិសវាយខ្នោះក្មេងប្រុសអាយុ ១៦ ឆ្នាំពីរនាក់ ខណៈសិស្សរាប់រយនាក់មើលពីកន្លែងអង្គុយ។
មនុស្សម្នាក់ដែលស្ថិតក្នុងព្រឹត្តិការណ៍នៃឃ្លិបបាននិយាយថា “Lee XX និង Moon XX បានទស្សនា និងចែកចាយខ្សែភាពយន្ត រឿងភាគទូរទស្សន៍ និងវីដេអូចម្រៀងចំនួន ២០ ដែលមានប្រភពមកពីភាគខាងត្បូង ពួកគេត្រូវកាត់ទោសឲ្យជាប់គុក ១២ ឆ្នាំ ដើម្បីទទួលការអប់រំ” ។
មនុស្សដដែលនោះ បាននិយាយបន្តទៀតថា “វប្បធម៌ពុករលួយ និងអនាធិបតេយ្យបានសាយភាយដល់សិស្សសាលា សូម្បីតែក្មេងជំនាន់ថ្មី ក្លាយជាជនរងគ្រោះនៃការលះបង់នៃវប្បធម៌មិនល្អ។ ពួកគេទើបតែមានអាយុ១៦ឆ្នាំប៉ុណ្ណោះនៅដើមជីវិតរបស់ពួកគេ តែបែរជាត្រូវល្បួងដោយវប្បធម៌បរទេស ហើយដោយគ្មានការពិចារណាល្អិតល្អន់ ទីបំផុតពួកគេបានបំផ្លាញអនាគតរបស់ពួកគេ”។
ទោះយ៉ាងណាក៏ដោយ ក្រុមគ្រួសាររបស់ក្មេងប្រុសទាំងពីរត្រូវគេរាយការណ៍ថា រដ្ឋបាលលោក គីម ជុងអ៊ុន បានបណ្តេញចេញពីទីក្រុងព្យុងយ៉ាងរួចរាល់ហើយ។ ស្របពេលដែលកាលពីពេលថ្មីៗនេះ កូរ៉េខាងជើងបានព្យាយាមពង្រឹងការដាក់ទណ្ឌកម្មចំពោះបទល្មើសទាក់ទងនឹងខ្លឹមសារកូរ៉េខាងត្បូង។ កាលពីឆ្នាំ ២០២០ រដ្ឋាភិបាលកូរ៉េខាងជើងបានអនុម័តច្បាប់ប្រឆាំងការគិតប្រតិកម្ម ដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ សម្រាប់អ្នកមើលមាតិកាកូរ៉េខាងត្បូង៕

សូមទស្សនាវីដេអូលេចធ្លាយខាងក្រោម៖
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បញ្ហាពលរដ្ឋកូរ៉េខាងជើង ភៀសខ្លួនទៅកូរ៉េខាងត្បូង ធ្វើឱ្យលោក គីម ជុងអ៊ុន ខឹងកាន់តែខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


