ព័ត៌មានអន្ដរជាតិ
ភឿថៃ ជំរុញឲ្យលោក សេដ្ឋា ពិភាក្សាការបើកច្រកចូលប្រាសាទព្រះវិហារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអាទិត្យទី២១ខែមករា, គណបក្សភឿថៃក្នុងខេត្ត ស៊ីសាកេត នឹងជំរុញឲ្យលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន លើកឡើងប្រធានបទអំពីលទ្ធភាពបើកប្រាសាទព្រះវិហារដល់ទេសចរឡើងវិញ ពេលជួបពិភាក្សា ជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៃព្រះរាជាណាចក្រកម្ពុជា។

លោក Phumin Leethiraprasert សមាជិកបក្សភឿថៃ ក្នុងមណ្ឌល៤របស់ខេត្តស៊ីសាកេត និយាយថា មុនដំណើរអញ្ជើញទស្សនកិច្ចផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៧ខែកុម្ភៈ, សមាជិកបក្សត្រូវបានអញ្ជើញឲ្យជួបជាមួយនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន នៅថ្ងៃពុធខាងមុខនេះសិន ដើម្បីរាយការណ៍អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ហើយសមាជិកបក្សនឹងឆ្លៀតយកឱកាសនោះ ដើម្បីស្នើដល់លោក សេដ្ឋា ឲ្យពិភាក្សាជាមួយសមភាគីកម្ពុជា អំពីការបើកបរិវេណប្រាសាទព្រះវិហារ ដើម្បីទេសចរចូលកម្សាន្ត។
លោក Phumin គូសបញ្ជាក់ថា “រឿងនេះ គឺពឹងផ្អែកទាំងស្រុងលើជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរ។ ខ្ញុំជឿថា ការបើកឲ្យទេសចរចូលលេងប្រាសាទពីខាងខេត្តស៊ីសាកេត នឹងឆ្លុះបញ្ចាំងពីចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ ដូច្នេះ ការបើកឡើងវិញគឺអាចទៅរួច”។

សូមបញ្ជាក់ថា ច្រកចូលប្រាសាទព្រះវិហារតាមស្រុក Kantharalak របស់ខេត្តស៊ីសាកេត ត្រូវបានបិទ ចាប់តាំងពីឆ្នាំ២០០៨មក ក្រោយមានការប៉ះទង្គិចនៅព្រំដែនរវាងកងទ័ពថៃ និងកម្ពុជា។
នេះមិនមែនជាលើកទីមួយឡើយដែលភាគីថៃ ចិញ្ចឹមចិត្តចង់ឲ្យកម្ពុជា បើកច្រកទ្វារចូលប្រាសាទព្រះវិហារឡើងវិញ ក្រោយការរារាំងអស់រយៈពេលជាងមួយទសវត្សរ៍។ កាលពីឆ្នាំមុន អភិបាលខេត្ត Ubon Ratchathani ក៏បានស្នើកម្ពុជាសុំអនុញ្ញាតឲ្យភ្ញៀវទេសចរចូលប្រាសាទព្រះវិហារ តាមច្រកចូលស៊ីសាកេតផងដែរ ប៉ុន្តែសំណើរនេះ មិនទទួលការយល់ព្រមពីសំណាក់ភាគីខ្មែរឡើយ។

ដោយឡែក តាមការចុះផ្សាយរបស់ Bangkok Post ដដែល, តំបន់ទាមទារត្រួតស៊ីគ្នា (OCA) រវាងកម្ពុជានិងថៃ ក៏ដូចជាបញ្ហាថាមពល ក៏នឹងស្ថិតក្នុងរបៀបវារៈនៃកិច្ចពិភាក្សា រវាងនាយករដ្ឋមន្ត្រីទាំងពីរផងដែរ។
តំបន់សមុទ្រត្រួតស៊ីគ្នាទំហំ ២៦ ០០០ គីឡូម៉ែត្រការ៉េ គឺជាកន្លែងមានធនធានប្រេង និងឧស្ម័នធម្មជាតិ ហើយវាក៏អំណោយផលដល់ការធ្វើអាជីវកម្ម ដែលអាចកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ពីបរទេស និងប្រើប្រាស់សម្រាប់ផលិតអគ្គិសនីក្នុងស្រុកផងដែរ។
តំបន់ OCA ត្រួតស៊ីគ្នានៅព្រំដែនកម្ពុជា និងថៃក្នុងឈូងសមុទ្រ គឺជាចំណុចនៃជម្លោះរវាងប្រទេសទាំង២ ដែលបានទាមទារតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៧០ មកម្ល៉េះ ហើយអនុស្សរណៈនៃការយោគយល់ដើម្បីរួមគ្នារុករកនៅតំបន់ OCA ត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ ២០០១ ប៉ុន្តែក្រោយមកត្រូវបានផ្អាកដោយរាជរដ្ឋាភិបាលថៃក្នុងឆ្នាំ ២០០៩៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នាយករដ្ឋមន្ត្រីថៃ បង្ហាញរបៀបវារៈ សម្រាប់កិច្ចពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


