ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃ បង្ហាញរបៀបវារៈ សម្រាប់កិច្ចពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍, នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយកាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូថា តំបន់ទាមទារត្រួតស៊ីគ្នា (OCA) រវាងប្រទេសថៃនិងកម្ពុជា ក៏ដូចជាបញ្ហាថាមពល គឺនឹងស្ថិតក្នុងរបៀបវារៈនៃកិច្ចពិភាក្សា នៅពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសថៃក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ។

លោក សេដ្ឋា បាននិយាយថា OCA គឺជាបញ្ហាមួយ ក្នុងចំណោមបញ្ហាជាច្រើន ដែលបន្សល់ទុកដោយរដ្ឋាភិបាលមុនៗអស់រយៈពេលជាយូរមកហើយ ។
តំបន់សមុទ្រត្រួតស៊ីគ្នាទំហំ ២៦ ០០០ គីឡូម៉ែត្រការ៉េនេះ គឺជាកន្លែងមានធនធានប្រេង និងឧស្ម័នធម្មជាតិ ហើយវាក៏អំណោយផលដល់ការធ្វើអាជីវកម្ម ដែលអាចកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ពីបរទេស និងប្រើប្រាស់សម្រាប់ផលិតអគ្គិសនីក្នុងស្រុកផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីថាមពលថៃលោក Pirapan Salirathavibhaga បានលើកឡើងថា កិច្ចពិភាក្សាលើតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ នឹងត្រូវចំណាយពេលវេលា ដោយសារវាចាំបាច់ដើម្បីកំណត់ព្រំដែនជម្លោះឲ្យច្បាស់លាស់ ។ កិច្ចពិភាក្សា គួរផ្តោតលើការប្រើប្រាស់រួមនៃប្រភពថាមពលក្រោមដី ហើយក្រសួងការបរទេសក៏ត្រូវតែចូលរួមក្នុងការចរចានេះផងដែរ។

តំបន់ OCA ត្រួតស៊ីគ្នានៅព្រំដែនកម្ពុជា និងថៃក្នុងឈូងសមុទ្រ គឺជាចំណុចនៃជម្លោះរវាងប្រទេសទាំង២ ដែលបានទាមទារតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៧០ មកម្ល៉េះ ហើយអនុស្សរណៈនៃការយោគយល់ដើម្បីរួមគ្នារុករកនៅតំបន់ OCA ត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ ២០០១ ប៉ុន្តែក្រោយមកត្រូវបានផ្អាកដោយរាជរដ្ឋាភិបាលថៃក្នុងឆ្នាំ ២០០៩ ។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួម កម្ពុជា-ថៃ នៅខែកុម្ភៈ ឆ្នាំ២០២៤ ខណៈនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានបញ្ជាក់ទៅប្រព័ន្ធផ្សព្វផ្សាយអំពីដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកម្ពុជា បន្ទាប់ពីថ្នាក់ដឹកនាំទាំងពីរបានជួបពិភាក្សាគ្នាក្នុងអំឡុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែធ្នូ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ សម្តេច ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលធានានិរន្តរភាពសម្រាប់ធុរកិច្ច និងវិនិយោគនៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


