KPT+
MrBeast នឹងចែកប្រាក់ទៅមនុស្ស ១០ នាក់ ក្រោយកើបចំណូលបានពេញដៃពីបណ្ដាញសង្គម X
YouTuber ដ៏ល្បីល្បាញនៅក្នុងពិភពលោកដែលមានរហស្សនាម MrBeast បានបង្ហាញឲ្យដឹងថា លោករកចំណូលបានច្រើនជាង ២៥០,០០០ ដុល្លាពីការបង្ហោះវីដេអូនៅលើបណ្ដាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ហើយលោកគ្រោងនឹងជ្រើសរើសយកមនុស្ស ១០ នាក់ដើម្បីផ្តល់ប្រាក់ដែលលោករកបាននេះ ។ នេះបើយោងតាមសារពត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ។

Mr. Beast ដែលផលិតវីដេអូមួយៗចំណាយប្រាក់អស់រាប់លានដុល្លារនោះធ្លាប់បាននិយាយថា លោកមិនចង់បង្ហោះវីដេអូនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមទៀតនោះទេ ដោយសារតែទទួលបានប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មតិចតួចប៉ុណ្ណោះ ប៉ុន្តែលោកសាកបង្ហោះវីដេអូចាស់ ហើយមានអ្នកចូលមើលជាង ១៥៥ លានដងឯណោះ ។

ចំណូលដ៏កប់ក្ដោងនេះបានកើតឡើង នៅពេលដែលអាជីវកម្មរបស់ X កំពុងធ្លាក់ចុះប្រាក់ចំណូល បើទោះបីជាលោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន X បានព្យាយាមរកយុទ្ធសាស្រ្តផ្សេងៗដើម្បីជំរុញការចូលរួមនៅលើវេទិកានេះ ចាប់តាំងពីការទិញបានកាលពីខែតុលា ឆ្នាំ២០២២ ក៏ដោយ ប៉ុន្តែនៅតែប្រឈមនឹងការធ្លាក់ចុះប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មដដែល នៅពេលដែលជម្លោះរបស់លោក Musk ជាមួយអ្នកផ្សាយពាណិជ្ជកម្មជុំវិញបញ្ហាដូចជា ការរិះគន់និងព័ត៌មានមិនពិតបានផ្ទុះឡើង ។

បើទោះបីជាក្រុមហ៊ុននេះកំពុងមានបញ្ហាក៏ដោយ ប៉ុន្តែ MrBeast ថា លោក “ចង់ដឹងចង់ឃើញ” ថាតើគាត់អាចរកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មពីវីដេអូរបស់គាត់នៅលើ X ដែរឬទេ ហើយភាពភ្ញាក់ផ្អើលនេះបានកើតឡើង បន្ទាប់ពីលោករកចំណូលបានច្រើនជាងការរំពឹងទុក ។

គួរបញ្ជាក់ផងដែរថា នៅខែវិច្ឆិកា ឆ្នាំ ២០២២ ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថា MrBeast រកបាន ៥៤ លានដុល្លារក្នុងមួយឆ្នាំពីឆានែល YouTube របស់គាត់ ។ ចាប់តាំងពីពេលនោះមក លោកទទួលបាន Subscriber រាប់លាននាក់នៅលើឆានែលរបស់លោកដែលសរុប ២៣៣ លាននាក់ ខណៈទំហំនៃទស្សនិកជនរបស់ MrBeast បានជំរុញឲ្យមានភាពទាក់ទាញជាខ្លាំងពីក្រុមហ៊ុននានាដែលសម្លឹងរកចំណូលពីវេទិការបស់ពួកគេ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


