ជីវិតកម្សាន្ដ
MrBeast ប្រកាសឲ្យឡាន Tesla ដល់អ្នក Follow នៅលើ Threads
Youtuber ជនជាតិអាមេរិក MrBeast ដែលមានអ្នកតាមដាន នៅលើ Threads ចំនួន ១ លាននាក់ មុនគេបង្អស់ បានប្រកាសផ្ដល់ឡានអគ្គិសនីរបស់ក្រុមហ៊ុន Tesla មួយគ្រឿងដល់អ្នកតាមដានម្នាក់ ។

លោក MrBeast ដែលមានឈ្មោះពិតថា Jimmy Donaldson នឹងរើសបុគ្គលសំណាងម្នាក់ពីបញ្ជីអ្នកតាមដានរបស់ខ្លួននៅលើ Threads ក្នុងរយៈពេល ៤៨ ម៉ោង ។
MrBeast បានបង្ហោះរូបនេះនៅវេលាម៉ោង ៣ ព្រឹកកាលពីថ្ងៃទី០៧ ខែកក្កដា ដើម្បីអបអរសាទរការដាក់ឲ្យប្រើប្រាស់កម្មវិធី Threads ដែលបើកដំណើរការកាលពីថ្ងៃទី០៥ ខែកក្កដា ។

ពេលនេះ MrBeast មានអ្នកតាមដាន ២.២ លាននាក់ហើយ ចំណែកឯចំនួនអ្នកចុច Like វិញមានដល់ទៅ ៦៦១,២០០ នាក់ឯណោះ បើគិតត្រឹមរយៈពេល ៦ ម៉ោង ក្រោយការបង្ហោះ ។
Threads គឺជាកម្មវិធីដែលតភ្ជាប់ពី Instagram ហើយវាមានរបៀបប្រើប្រាស់ស្រដៀង Twitter ប៉ុន្តែត្រូវមហាជនរាប់លាននាក់យល់ឃើញថា មានភាពងាយស្រួលប្រើជាង Twitter ទៅទៀត ។ ដូច្នេះទើបកម្មវិធីខាងលើមានអ្នកប្រើដល់ទៅ ៣៧ លាននាក់ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ។

គួរបញ្ជាក់ថា Threads ដំណើរការនៅក្នុងប្រទេសជាង ១០០ ហើយ បូករួមទាំងចក្រភពអង់គ្លេសផងដែរ ខណៈប្រទេសនៅអឺរ៉ុបមួយចំនួនផ្សេងទៀតមិនទាន់ហ៊ានប្រើឡើយ ព្រោះមិនទាន់ទុកចិត្តកម្មវិធីនេះទេ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ត្រឹមពេល ៤ ម៉ោង កម្មវិធី Threads មានអ្នកចូលប្រើប្រាស់ដល់ខ្ទង់លាននាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


