ព័ត៌មានអន្ដរជាតិ
MrBeast សង់អណ្តូងទឹកស្អាតចំនួន ១០០ នៅអាហ្រ្វិក ទទួលបានទាំងការសរសើរ និងរិះគន់
MrBeast ដែលមានឈ្មោះពិតថា James Stephen “Jimmy” Donaldson បានសាងសង់អណ្ដូងទឹកស្អាតចំនួន ១០០ ឲ្យជនក្រីក្រនៅទ្វីបអាហ្រ្វិក ហើយទទួលបានមកវិញទាំងការកោតសរសើរ និងការរិះគន់ពីរដ្ឋាភិបាលកេនយ៉ា ។

MrBeast ជា YouTuber អាមេរិកដែលមានអ្នក Subscribe ជាង ២០០ លាននាក់ បានបង្ហោះវីដេអូសប្បុរសធម៌សង់អណ្ដូងទឹកស្អាតរបស់គាត់កាលពីថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ខណៈអណ្ដូងថ្មីទាំងនោះអាចផ្ដល់ទឹកស្អាតឲ្យមនុស្សដល់ទៅ ៥០០,០០០ នាក់ប្រើប្រាស់នៅក្នុងប្រទេសកាមេរូន, កេនយ៉ា, សូម៉ាលី, អ៊ូហ្គង់ដា និងស៊ីមបាវ៉េ ។
ភ្លាមៗនោះ ស្រាប់តែសកម្មជនដ៏លេចធ្លោឈ្មោះ Boniface Mwangi និងរដ្ឋាភិបាលកេនយ៉ា ចេញមកប្រឆាំងនឹងសកម្មភាពលោក Jimmy ថា “តើយើងគឺជាប្រទេសដែលសុំទានលោកមហាសេដ្ឋីរូបនេះឬ” ប៉ុន្តែ YouTuber រូបនេះមិនខ្វល់នឹងពាក្យសម្ដីនោះសូម្បីតែបន្តិច ។

រីឯមតិកោតសរសើរគឺបានមកពីអ្នកព័ត៌មានម្នាក់ឈ្មោះ Ferdinand Omondi ដោយគាត់បាននិយាយថា “មិនធម្មតាដែល YouTuber ម្នាក់សុខចិត្តជិះយន្ដហោះមកប្រទេសកេនយ៉ា ដើម្បីធ្វើសប្បុរសធម៌លើគម្រោងដែលយើងគួរតែបញ្ចប់យូរណាស់មកហើយ” ។
ក្រៅពីសាងសង់អណ្ដូងទឹក លោក Jimmy ក៏បានបរិច្ចាគសម្ភារៈប្រើប្រាស់ដល់សាលារៀនកេនយ៉ាដូចជា គ្រឿងសង្ហារិមថ្មី បាល់ទាត់ កុំព្យូទ័រ និងក្ដារខៀនជាដើម ។ មិនតែប៉ុណ្ណោះគាត់ថែមទាំងសាងសង់ស្ពានឆ្លងទន្លេ ដើម្បីភ្ជាប់ពីភូមិទៅតំបន់សំខាន់ៗក្នុងតំបន់ផងដែរ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ Youtuber ដែលធ្លាប់ជួយជនពិការកម្ពុជា ប៊ិះអស់ជីវិតដោយសារយាន Titan
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


