Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប ថា នឹងចុះពិនិត្យការ​សាង​សង់​ស្ថានីយប្រេងឥន្ធនៈSAVIMEX ឡើងវិញ

បានផុស

នៅ

ម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈSAVIMEX នៅជាប់ស្តុប៧មករា ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានធ្វើសួនច្បារជារនាំងឃាំងផ្លូវថ្មើជើង និងលើគម្របលូកម្ពស់ជិត ១ម៉ែត្រ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុដល់អ្នកដំណើរ។ បញ្ហានេះ អាជ្ញាធរក្រុងសៀមរាបអះអាងថា នឹងចុះទៅពិនិត្យមើលពីច្បាប់ទម្លាប់របស់ទីតាំងខាងលើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ​ ប្រជាពលរដ្ឋ បានលើកឡើងថា ម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈSAVIMEX មិនគួរធ្វើរនាំងបិទផ្លូវថ្មើជើងខ្ពស់នៅជាប់ភ្លើងស្តុបយ៉ាងដូច្នេះទេ ព្រោះវាជាកន្លែងសម្រាប់អ្នកដំណើរទូទៅឆ្លងកាត់ទាំងយប់ទាំងថ្ងៃ ហើយអាចនឹងបង្កគ្រោះថ្នាក់ចរាចរណ៍ដោយមិនដឹងខ្លួន ព្រមទាំងបានសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធ ក្រុង និងខេត្តសៀមរាប មេត្តាចុះពិនិត្យមើលទីតាំងខាងលើនេះ។

លោក សាម ឡន ចៅសង្កាត់សាលាកំរើក បានឱ្យដឹង នៅព្រឹកថ្ងៃទី២៦ ខែមករា នេះថា ករណីស្ថានីយលក់ប្រេងសាវីមិច ធ្វើសួនច្បារលើចំណីផ្លូវនេះ អាជ្ញាធរសង្កាត់សាលាកំរើកបានធ្វើរបាយការណ៍ទៅជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីពិនិត្យ និងសម្រេចរួចហើយ ដោយសារការងារនេះហួសពីសមត្ថភាពរបស់លោក។ ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរក្រុងសៀមរាប កំពុងរៀបចំគណៈកម្មការមួយ ដើម្បីចុះពិនិត្យស្ថានីយលក់ប្រេងខាងលើនោះហើយ។ អាជ្ញាធរខេត្តសៀមរាប បានបញ្ជាក់ថា ខាងខេត្ត បានចាត់ឱ្យមន្ត្រីជំនាញចុះទៅពិនិត្យទីតាំងខាងលើនេះហើយដែរ តែនៅមិនទាន់ដឹងថាយ៉ាងណានោះទេ ព្រោះកំពុងរង់ចាំការបង្ហាញរបាយការណ៍របស់មន្ត្រីសិន៕

ដោយ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១៩ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ២២ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

Sokha Hotels

ព័ត៌មានពេញនិយម