ព័ត៌មានជាតិ
ក្រសួងការងារ ប្រកាសធ្វើតេស្តភាសាជប៉ុន សម្រាប់ពលរដ្ឋចង់ទៅធ្វើការ នៅប្រទេសជប៉ុន
នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងទៅទីភ្នាក់ងារជ្រើសរើសឯកជន និងសាធារណជនដែលមានបំណងចង់ធ្វើការនៅប្រទេសជប៉ុនក្នុងគម្រោងពលករជំនាញថា អង្គភាពទទួលបន្ទុក នឹងធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុនផ្នែកសំណង់ តាមរយៈប្រព័ន្ធកុំព្យូទ័រ។

ការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុនផ្នែកសំណង់ ប្រព្រឹត្តទៅនៅថ្ងៃទី ៤ ,៥ ,៩ ,១៥ ,១៦ ,១៨ ,២៤ ,២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ និងថ្ងៃទី ២ ,៣ ,៦ , ៧ ខែមីនា ឆ្នាំ ២០២៤ នាវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ (EDI) ដែលតម្លៃចុះឈ្មោះចំនួន ១៤ ដុល្លារ។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លក្ខខណ្ឌចុះឈ្មោះធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន គឺ ចាប់ពីអាយុ ១៧ ឆ្នាំ ឡើងទៅ ដោយមិនគិតពីកម្រិតវប្បធម៌។ ចំនួនបេក្ខជនដែលអាចទទួលដើម្បីស្នើសុំធ្វើតេស្តបានគឺ ១០០ នាក់ ក្នុងមួយខែ។ សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះ សូមចូលមើលគេហទំព័រ htt://ac.prometric-jp.com/testist/ssw/index.html។

ព័ត៌មានមណ្ឌលសម្រាប់ធ្វើតេស្តមាន វិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ (EDI) អាសយដ្ឋាន ៖ ផ្ទះលេខ 9A ផ្លូវលេខ ៣៧០ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ លេខទូរស័ព្ទ +៨៥៥ ១២ ៩៣៧ ១៦៨/ +៨៥៥ ១៦ ៨៦២ ៨៦៨/+៨៥៥ ១៥ ៧២៩ ១២៣/+៨៥៥ ១២ ២៦៩ ៧៦៨។
បើតាមក្រសួងការងារ សេវា នៃការចុះឈ្មោះធ្វើតេស្ត គឺបង់ជូនទៅអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន ដោយឡែកឯកសារចាំបាច់ដែលត្រូវយកមកជាមួយនៅថ្ងៃធ្វើតេស្ត អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬប័ណ្ណបើកបរ៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


